ណែនាំក្រុមផ្នែកវេជ្ជសាស្ត្រមកពី St John Brigade Phnom Penh Corps 

តើលោកអ្នកស្គាល់ក្រុមគ្រូពេទ្យដែលបានបង្ហាញខ្លួនក្នុងការប្រកួតកាលពីថ្ងៃសៅរ៍កន្លងទៅដែលឬទេក្នុងការប្រកួតរវាងក្លឹបភ្នំពេញក្រោន និងក្លឹបបឹងកេតអង្គរ។ នេះជាក្រុមផ្នែកវេជ្ជសាស្ត្រមកពី St John Brigade Phnom Penh Corps ដែលបានចូលរួមក្នុងការប្រកួតកាលពីថ្ងៃសៅរ៍នៅកីឡដ្ឋាន RSN ក្នុងជំនួបរវាងក្លឹបភ្នំពេញក្រោន និងក្លឹបបឹងកេតអង្គរ។ ការរួមចំណែកក្នុងការផ្តល់នូវរថយន្តសង្គ្រោះបន្ទាន់ និងការប្រចាំការក្នុងពេលប្រកួុតគឺពិតជាសកម្មភាពដ៏គួរឱ្យកោតសរសើររបស់ក្រុមការងារនេះ។ សូមបញ្ជាក់ថា St John គឺជាអង្គភាពមួយដែលបានទទួលការឱបត្ថម្ភពីប្រទេសសឹង្ហបុរីនិងមានបុគ្គលិកក៏ដូចជាក្រុមការងារស្ម័គ្រចិត្តចំនួនជាង ៣៥០០០០ នៅជុំវិញពិភពលោកក្នុងបេសកកម្មដើម្បីផ្តល់នូវសេវាសង្គ្រោះបឋម ព្រមទាំងសុខុមាលភាពសហគមន៍ និងសកម្មភាពមនុស្សធម៌នានា។ យើងខ្ញុំសង្ឃឹមថាក្រុមការងារមួយនេះនឹងរួមចំណែកជាមួយជាថ្មីទៀតក្នុងពេលឆាប់ៗនេះ!

13096245_10153477592240264_995800462372454646_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ