ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា

ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងការត្រៀមរៀបចំប្រកួតកីឡាជាតិលើកទី១ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ក្នុងនោះដែរ ឯកឧត្តមអធិបតីក៏បានមានប្រសាសន៍ទៅកាន់អង្គពីធី ថា៖ ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡាដោយឈរលើមូលដ្ឋានយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ផែនការយុទ្ធសាស្រ្តនៃការអភិវឌ្ឍជាតិឆ្នាំ២០១៤-២០១៨ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិនិងបរិបទនៃការរីកចម្រើនកីឡានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ សមាហរណកម្មអាស៊ាននៅចុងឆ្នាំ២០១៥ នេះជាពិសេស ការរៀបចំលក្ខណៈសម្បត្តិត្រៀមសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
ដោយមើលឃើញនូវបញ្ហាប្រឈមមួយចំនួនក្នុងស្ថានភាពបច្ចុប្បន្នរួមមានការងារគ្រប់គ្រងហិរញវត្ថុ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធកីឡា ក៏ដូចជារចនាសម្ព័ន្ធនៃការប្រកួត ។ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវវិធានការគន្លឹះមួយចំនួនដូចខាងក្រោមៈ
១. ការរៀបចំក្របខណ្ឌច្បាប់ និងយន្តការ
២. ការកែទម្រង់ហិរញ្ញវត្ថុ
៣. ការបណ្តុះបណ្តាលធនធានមនុស្ស
៤. ការជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា
៥. ការកែសម្រួលរចនាសម្ព័ន្ធប្រកួត ។
ដើម្បីឱ្យការធ្វើកំណែទម្រង់នេះ ទទួលបានជោគជ័យក្រសួងអប់រំ យុវជន និងកីឡាសំណូមពរដល់អង្គការរដ្ឋកីឡា និងអង្គការសង្គមកីឡា ឱ្យខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀតដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរឿងៗខ្លួនដោយការទទួលខុសត្រូវខ្ពស់ ។ ហើយក៏សូមអំពាវនាវផងដែរ ដល់វិស័យឯកជន សប្បុរសជន និងប្រជាជនចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារ ថវិកា ដើម្បីរួមចំណែកអភីវឌ្ឍវិស័យកីឡាជាតិយើង ។ ក្រោមពាក្យស្លោក “រួមគ្នាធ្វើអ្វីៗទាំងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅជោគជ័យស៊ីហ្គេមឆ្នាំ២០២៣” ។ ជាទីបញ្ជប់ ខ្ញុំសូមជូនពរឱ្យអង្គសិក្ខាសាលាថ្នាក់ជាតិនេះ ដំណើរការប្រកបដោយជោគជ័យ ។

13086640_824805147623703_3375081262761439127_o

13116179_824805364290348_1094716546577720623_o

13116367_824805150957036_3161379767434753_o

13130868_824805370957014_9188008271521075560_o

ប្រភព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)

មតិយោបល់

Sponsor

អត្ថបទថ្មីៗ