ក្លឹប Manchester United ទទួលភ្ញៀវក្លឹប Leicester City នៅយប់នេះ

ការប្រកួតលីកកំពូលនៃប្រទេសអង់គ្លេស English Premier League កាន់តែជិតបញ្ជប់រដូវកាលហើយសប្តាហ៍នេះបានឈានដល់សប្តាហ៍ទី ៣៦ ហើយ។ ក្នុងសប្តាហ៍នេះផងដែរការប្រកួតលីកកំពូលនៃប្រទេសអង់គ្លេសក៏មានគូរពិសេសៗជាច្រើនផងដែរ។ សម្រាប់ការប្រកួតក្នុងសប្តាហ៍នេះប្រាកដជាជាក់ជិតដោយសារតែការប្រកួតនៅសល់មិនច្រើននោះទេ ហើយក្រុមទាំងអស់សុទ្ធតែត្រូវការពិន្ទុរៀងខ្លួនពោលគឺ Leicester City នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Manchester ដែលជាទឹកដីរបស់ក្លឹប បិសាចក្រហម Manchester United ក្នុងសប្តាហ៍នេះ។ ប្រសិនបើក្លឹប Leicester City អាចយកឈ្នះក្នុងការប្រកួតមួយនេះនោះក្លឹបនេះ និងបង្កើតប្រវិត្តសាស្រ្តនៅក្នុងរដូវកាលនេះដោយឈ្នះពាននៃកំពូលនៃប្រទេសអង់គ្លេស។ ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៨ យប់នេះ។ ចាំមើលថាតើក្លឹប Leicester City អាចនឹងលើកពានលីកកំពូលនៃប្រទេសអង់គ្លេសបានដែលឬទេនៅយប់នេះ ឬត្រូវចាំរហូតដល់សប្តាហ៍ក្រោយ។

13096260_1327747433916335_5891788471934260040_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ English Premier League

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ