ក្លឹបភ្នំពេញក្រោន ០ ក្លឹបបឹងកេតអង្គរ ​១​ ជាលទ្ធផលក្នុងការប្រកួតមិត្តហ្វូនខេមបូឌានលីក ម្សិលមិញនេះ

នៅក្នុងការប្រកួតដ៏ធំជាមួយនឹងអ្នកទស្សនាពេញកីឡដ្ឋាន RSN ក្លឹបបឹងកេតអង្គរ រកបានគ្រាប់បាល់នាំមុខនៅនាទីទី ៧១ បន្ទាប់ពីក្រុមម្ចាស់ផ្ទះបាត់បង់ឱកាសល្អនាំមុខនៅក្នុងតង់ទី១។កីឡាករ Dzarma Bata តែតចេញក្រៅបន្ទាប់ការប្រកួតទើបតែលេងបាន ៥៣ វិនាទី តែអ្នកចាំទី ស៊ូ យ៉ាទី សង្រ្គោះបាល់ពីការស៊ុតរបស់កីឡាករ ធារី ប៊ីន ។ អ្នកចាំទី កែវ សុខសិលា សង្រ្គោះបាល់ពីការព្យាយាមរបស់កីឡាករ Bata ក្រោយមកអ្នកចាំទី ស៊ូ យ៉ាទីធ្វើបានយ៉ាងល្អក្នុងការសង្រ្គោះបាល់របស់កីឡាករ អ៊ិន សូដាវីន។ ការបញ្ជូនបាល់របស់កីឡាករ Sim Woon Sub ទៅឲ្យកីឡាករ Jang In yong តែការស៊ុតត្រូវបានរារាំងដោយកីឡាករ ទូច បញ្ញារ៉ុង។ កីឡាករ Jang ស្ទើរតែរកបានគ្រាប់បាល់នាំមុខនៅពេលកីឡាករ George Kelechi បញ្ចូនបាល់ចូលរតំបន់គ្រោះថ្នាក់ ប៉ុន្តែធ្វើមិនបានសម្រេច ក្រោយមកកីឡាករ ឡេង មករា មានឱកាសស៊ុតតែបាល់ឡើងលើ។  ចូលតង់ទី ២ ក្រុមទាំងពីរសុទ្ធតែមានោកាសរកបានគ្រាប់បាល់ដូចគ្នារហូរដល់កីឡាករ សុខ សុវណ្ណ ធ្វើបានយ៉ាងល្អពីការបញ្ជូនបាល់របស់កីឡាករ ចាន់ វឌ្ឍនាការ ជួយឲ្យក្រុមនាំមុខ។ ឱកាសរបស់កីឡាករ Kelechi ត្រូវបានរារាំងមុនកីឡាករ ២ រូបត្រូវទទួលបានកាតក្រហមនៅនាទីទី ៧៧។ កីឡាករ កូរ៉េខាងត្បូង Jang In yong  និងកីឡាករ ហុង ផេង ទទួលបានកាតក្រហម។ ក្លឹបភ្នំពេញក្រោនព្យាយាមរកគ្រាប់បាល់តាមស្មើ កីឡាករ ធារី ស៊ុត ២០ ម៉ែត្រចេញក្រៅ។ កីឡាករ កែវ សុខងន មានឱកាសស៊ុតតែត្រូវរារាំង។ នៅក្នុងម៉ោងបន្ថែម ៦ នាទី កីឡាករ Sim រួចផុតពីការរារាំងតែស៊ុតបាល់ចេញក្រៅ ការប្រកួតបញ្ចប់ដោយក្រុមភ្ញៀវរកបានពិន្ទុត្រលបទៅវិញ។

13063284_1250660418294813_46270057040496513_o

ប្រភព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ