ក្រសួងការពារជាតិ បញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ក្លឹប ព្រះខ័នរាជស្វាយរៀង កាលពីម្សិលមិញ

ក្លឹប ក្រសួងការពារជាតិ បានបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ក្លឹប ព្រះខ័នរាជស្វាយរៀង កាលពីម្សិលមិញ ក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ២០១៦ សប្តាហ៍ទី៦ ដោយបានយកឈ្នះក្នុងលទ្ធផល ៥ ទល់នឹង១។ ក្លឹបព្រះខ័នរាជស្វាយរៀងចាប់ផ្តើមការប្រកួតមកដោយបានបង្កើតឱកាសច្រើនហើយជាក្រុមដែលរកបានគ្រាប់បាល់មុនដោយកីឡាករ ពិដោរ តែកីឡាករ សញ្ជាតិកូរ៉េខាងជើង Choe Myung Ho តាមបានស្មើវិញមុននឹងចប់តង់ទី១។ ចូលដល់តង់ទី២ ក្លឹបក្រសួងការពារជាតិចាប់ផ្តើមបង្កើតដោយរកបានគ្រាប់បាល់បន្តបន្ទាប់រហូតដល់ទៅ ៤ បន្ថែមទៀតជួយឲ្យក្លឹបយកឈ្នះក្នុងការប្រកួតដ៏សំខាន់មួយនេះ។ ដូចនេះក្លឹប ក្រសួងការពារជាតិត្រលប់ទៅឈនៅកំពូលតារាងពិន្ទុវិញបណ្តោះអាសន្នដោយមាន ១៥ ពិន្ទុ។

12107170_1189547301104910_3326368316972115673_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ ព្រះខ័នរាជស្វាយរៀង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ