សំបុត្រចូលរួមទស្សនាភ្នំពេញក្រោន និង បឹងកេតអង្គរ ដាក់លក់មុន ១០០០ សន្លឹក!

យោងតាមការប្រកាសនៅលើហ្វេសប៊ុករបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឲ្យដឹងថា សំបុត្រចូលរួមទស្សនាការប្រកួតរវាងក្លឹបភ្នំពេញក្រោន និងក្លឹបបឹងកេតអង្គរដែលនឹងត្រូវប្រកួតនៅលើទីលាននៃកីឡដ្ឋាន RSN ត្រូវបានដាក់លក់មុនប្រមាណជាជាង ១០០០ សំបុត្រ។

សូមបញ្ជាក់ថា ជំនួបរវាងក្រុមខ្លាំងទាំងពីរនេះបានក្លាយជាព្រឹត្តិការណ៍ប្រកួតមួយដ៏គួរឱ្យទាក់ទាញនៅក្នុងមជ្ឈដ្ឋានអ្នកស្នេហាកីឡាបាល់ទាត់កម្ពុជា ខណៈដែលក្រុមអ្នកគាំទ្ររបស់ក្លឹបទាំងពីរបានបញ្ចេញយោបល់រៀងៗខ្លួនស្របពេលដែលបណ្តាផេកមួយចំនួននៅលើបណ្តាញសង្គមហ្វេសប៊ុកក៏បាននាំគ្នាទស្សន៍ទាយលទ្ធផលយ៉ាងផុសផុលផងដែរនោះ៕

_MG_0812

មតិយោបល់

Sponsor

អត្ថបទថ្មីៗ