នៅសល់ ២ ម៉ោង ទៀតប៉ុណ្ណោះការប្រកួតរវាងក្លឹបព្រះខ័នរាជស្វាយរៀង នឹងក្រសួងការពារជាតិនឹងចាប់ផ្តើម

នៅក្នុងការប្រកួតជើងឯកមិត្តហ្វូនខេមបូឌានលីកឆ្នាំ ២០១៦ ឈានដល់សប្តាហ៍ទី៦ ហើយដោយក្នុងសប្តាហ៍នេះការប្រកួតធំដែលជាការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ១  ក្លឹបព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកកីឡដ្ឋាន ស្វាយរៀងរបស់ខ្លួនដើម្បីទទួលភ្ញៀវ ក្លឹបក្រសួងការពារជាតិ ដែលជាក្លឹបកំពុងឡើងជើងនារដូវកាលនេះផងដែរ។ បច្ចុប្បន្នក្លឹបព្រះខ័នរាជស្វាយរៀង កំពុងឈនៅលេខ ១ ដែលមាន ១៣ ពិន្ទុ ដោយប្រកួត ៥ ប្រកួត ឈ្នះ ៤ និង ស្មើ ១ រីឯក្លឹប ក្រសួងការពារជាតិឈនៅលេខ ២ មាន ១២ ពិន្ទុ ក្រោយការប្រកួត ៥ ប្រកួត ឈ្នះ ៤ និង ចាញ់ ១។ ការប្រកួតរវាងក្លឹបទាំងពីរនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២៩ មេសារ វេលាម៉ោង ៦ ល្ងាចនេះ នៅកីឡដ្ឋាន ខេត្តស្វាយរៀង។ បងប្អូនដែលរស់នៅខេត្តស្វាយរៀងទាំងអស់កុំភ្លេចចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើនកុះករ ចំណែកឯបងប្អូនដែលមិនបានទៅទស្សនាផ្ទាល់នៅកីឡដ្ឋាន ស្វាយរៀងផ្ទាល់ លោកអ្នកអាចតាមដានទស្សនាបានរយៈកញ្ចក់ទូរទស្សន៍ BTV ផងដែរ។ ក្លឹបព្រះខ័នរាជស្វាយរៀង ក៏បានដាក់លក់សំលៀកបំពាក់និងកន្សែងបង់ក ជូនអ្នកគាំទ្រនៅថ្ងៃនេះផងដែរដែលអាវ មានតម្លៃ ១៣ ដុល្លា ខោ ៧ ដុល្លា និងកន្សែង ៤ ដុល្លា។

564564564564565

13100754_1676108995988676_7653412450683443254_n

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ