ខេមរសហព័ន្ធតេក្វាន់ដូទទួលបានគ្រឿងសម្ភារបន្ថែមទៀតតាមរយៈភាគីកូរ៉េខាងត្បូង

កាលពីរសៀលថ្ងៃទី២៨ ខែមេសាម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ហង់ ជួន ណរ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារៈកីឡាតេក្វាន់ដូពីស្ថាប័នអន្តរជាតិ តាមរយៈឯកឧត្តម គីម វ៉ុនជីង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមអធិបតីក៏បានថ្លែងអំណរគុណដល់ស្ថាប័ន KUKKIWON (World Taekwondo Headquarters) និងស្ថាប័ន World Taekwondo Peace Corps (WTPC) ដែលតែងតែផ្តល់នូវសម្ភារកីឡាដល់ខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងជាពិសេស ឯកឧត្តម គីម វ៉ុនជីង (H.E KIM WEON JIN) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាដែលតែងតែរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជាឱ្យមានការរីកចម្រើន ។

សូមបញ្ជាក់ថា សម្ភារដែលផ្តល់ដល់ខេមរសហព័ន្ធតេក្វាន់ដូរួមមាន ៖
១.ស្ថាប័ន KUKKIWON (World Taekwondo Headquarters) បានឧបត្ថម្ភជាសម្ភារអេឡិចត្រូនិច ស៊េនសឺ ម៉ាក KP&P ១៤កេស មានតម្លៃស្មើនឹង ២៥,០០០ដុល្លារ (ពីរម៉ឺនប្រាំពាន់ដុល្លារអាមេរិក) សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីប្រកួត និងកម្មវិធីវគ្គសិក្ខាសាលាផ្សេៗ ។
២. ស្ថាប័ន World Taekwondo Peace Corps (WTPC) បានឧបត្ថម្ភ សម្ភារសម្រាប់ប្រើប្រាស់ក្នុងពេលហ្វឹកហាត់ និងប្រកួតតេស្ត ដែលមានតម្លៃ ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក)។ ដែលរួមមានដូចជា ៖
-ឯកសណ្ឋានកីឡាតេក្វាន់ដូ ចំនួន ០៤កេស ស្មើ១៤០កំប្លេ
-ខ្សែក្រវាត់កីឡាតេក្វាន់ដូ ចំនួន ០៣កេស ស្មើ៦០០ខ្សែ
-មួកការពារក្បាល ចំនួន ០១កេស ស្មើ២៤មួក
-ហ៊ុមការពារខ្លួន ចំនួន ០២កេស ស្មើ២៤ហ៊ុម
-ប្រដាប់ការពារដៃ ចំនួន០១កេស ស្មើ២៤គូ
-ប្រដាប់ការពារជើង ចំនួន ០១កេស ស្មើ២៤គូ
-ប្រដាប់ការពារ ចំនួន ០១កេស ស្មើ២៤សម្រាប់
-ស្រោមដៃ ចំនួន ០១កេស ស្មើ២៤គូ
-ស្រោមជើង ចំនួន ០១កេស ស្មើ២៤គូ
-ក្តារសម្រាប់ទាត់ ចំនួន ០៥កេស ស្មើ៥០០សន្លឹក
-ស្បែកជើងតេក្វាន់ដូ ចំនួន ០២កេស ស្មើ១៦គូ ។
សរុបសម្ភារកីឡាទាំងអស់មានចំនួន ៣៤កេស ស្មើនឹង ៣៥,០០០ដុល្លារ (បីម៉ឺនប្រាំពាន់ដុល្លារអាមេរិក) ៕

13006525_822852254485659_2137684258465292497_n

13061982_822852404485644_314744945556434307_n

13082504_822852407818977_5302966074970043944_n

taekwondo

ប្រភព៖ អគ្គនាយកដ្ឋានកីឡា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ