ក្លឹបព្រះខ័នរាជស្វាយរៀង ទទួលក្លឹប ក្រសួងការពារជាតិ ខណៈ ភ្នំពេញក្រោន ជួប បឹងកេតអង្គរ

នៅក្នុងការប្រកួតជើងឯកមិត្តហ្វូនខេមបូឌានលីកឆ្នាំ ២០១៦ ឈានដល់សប្តាហ៍ទី៦ ហើយដោយក្នុងសប្តាហ៍នេះមានការប្រកួតធំ ២ ក្លឹបព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកកីឡដ្ឋាន ស្វាយរៀងរបស់ខ្លួនដើម្បីទទួលភ្ញៀវ ក្លឹបក្រសួងការពារជាតិ ដែលជាក្លឹបកំពុងឡើងជើងនារដូវកាលនេះផងដែរ។ បច្ចុប្បន្នក្លឹបព្រះខ័នរាជស្វាយរៀង កំពុងឈនៅលេខ ១ ដែលមាន ១៣ ពិន្ទុ ដោយប្រកួត ៥ ប្រកួត ឈ្នះ ៤ និង ស្មើ ១ រីឯក្លឹប ក្រសួងការពារជាតិឈនៅលេខ ២ មាន ១២ ពិន្ទុ ក្រោយការប្រកួត ៥ ប្រកួត ឈ្នះ ៤ និង ចាញ់ ១។ ការប្រកួតរវាងក្លឹបទាំងពីរនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី២៩ មេសារ វេលាម៉ោង ៦ ល្ងាចនេះ នៅកីឡដ្ឋាន ខេត្តស្វាយរៀង។ បងប្អូនដែលរស់នៅខេត្តស្វាយរៀងទាំងអស់កុំភ្លេចចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើនកុះករ ចំណែកឯបងប្អូនដែលមិនបានទៅទស្សនាផ្ទាល់នៅកីឡដ្ឋាន ស្វាយរៀងផ្ទាល់ លោកអ្នកអាចតាមដានទស្សនាបានរយៈកញ្ចក់ទូរទស្សន៍ BTV ផងដែរ។

ចំណែកគូរពិសេសមួយគូរទៀតគឺជាការប្រកួតរវាងក្លឹបភ្នំពេញក្រោន ប្រកួតជាមួយក្លឹបបឹងកេតអង្គរ នៅថ្ងៃសៅរ៍ ទី ៣០ មេសារ វេលាម៉ោង ៦ ល្ងាច នាកីឡដ្ឋាន RSN។ ការប្រកួតនេះក៏មានផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV ផងដែរ។

13072636_846447032149277_3177772769357996672_o

12967502_836660019794645_6852130184288938324_o

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ