អត្តពលិកប៊ូល និងប៉េតង់ហ្វឹកហាត់ត្រៀមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៨ នៅសឹង្ហបុរី

ខណៈដែលព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៨ “The 18th ASEAN University Games” នឹងត្រូវប្រព្រឹត្តទៅនាអំឡុងខែសីហាខាងមុខនេះ យើងឃើញថា ក្រុមកីឡាករ-កីឡាការិនីប៊ូល និងប៉េតង់កម្ពុជាបាននឹងកំពុងតែធ្វើការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំជារៀងរាល់ថ្ងៃដោយមួយថ្ងៃត្រូវហ្វឹកហាត់២ពេលគឺពេលព្រឹក និងពេលរសៀលដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក៏ដូចជាដើម្បីត្រៀមក្នុងការប្រកួតនេះក៏ដូចជាការប្រកួតកម្រិតជាតិ និងអន្តរជាតិដទៃទៀតដូចជាការប្រកួតកីឡា SEA GAMES លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ជាដើម។

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះមានកីឡាករ-កីឡាការិនីប៊ូល និងប៉េតង់ចំនួន ៤៤នាក់ ក្នុងនោះមានកីឡាករឈុតធំបុរស ១២ នាក់ កីឡាការិនី ឈុតធំនារី ១២ នាក់ កីឡាករ-កីឡាការិនីយុវជន-យុវតី ១០ នាក់ ព្រមទាំងកីឡាករ-កីឡាការិនីថ្នាលសម្រាប់ឆ្នាំ២០២៣ ចំនួន ១០នាក់ផងដែរ៕

24-Ke-Leng-plays-a-shot-the-final-27th-SEA-Games

មតិយោបល់

Sponsor

អត្ថបទថ្មីៗ