អ្នកចាំទី ស្វែង សំណាង បានក្លាយជាអ្នកចាំទីដែលមានវ័យក្មេងជាងគេក្នុងការបង្ហាញខ្លួនឲ្យក្លឹបភ្នំពេញក្រោន

អ្នកចាំទី ស្វែង សំណាង បានក្លាយជាអ្នកចាំទីដែលមានវ័យក្មេងជាងគេក្នុងការបង្ហាញខ្លួនឲ្យក្លឹបភ្នំពេញក្រោន នៅពេលដែលអ្នកចាំទីរូបនេះបានជួយរក្សា Clean Sheet នៅក្នុងការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលយកឈ្នះ ១៦-០។ អាយុត្រឹម ១៥ ឆ្នាំ ៦ ខែ និង ១២ ថ្ងៃ សំណាងគឺជាអ្នកចាំទីក្រុមយុវជនដែលចូលរួមជាមួយក្លឹបកាលពីឆ្នាំ ២០១១ ដែលមកពីខេត្ត បន្ទាយមានជ័យ។ លោកគ្រូបង្វឹងអ្នកចាំទី Dave Maguire បាននិយាយថា៖ “ខ្ញុំពិតជារីករាយដែលបានឃើញសំណាងចាប់ផ្តើមការប្រកួតដំបូងរបស់គេហើយរក្សាបាន Clean Sheet។ សំណាងគឺពិតជាអ្នកចាំទីល្អ ខំប្រឹកហ្វឹកហាត់ ហើយតិចនិចរបស់គេគឺខ្លាំង។ សម្រាប់ទេពកោសល្យ កីឡាកររូបនេះពិតជាអនាគតល្អនៅខាងមុខ។”

13102641_10153471373500264_5155677139365150946_n

ប្រភព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ