លទ្ធផលនៃការប្រកួតពានរង្វាន់ TOYOTA THAI LEAGUE សប្តាហ៍ទី ៨

នៅក្នុងការប្រកួតពានរង្វាន់ Toyota Thai League សប្តាហ៍ទី ៨ កាលពីយប់មិញនេះ។ ក្លឹប Muangthong United ក្រោមការដឹកនាំរបស់លោក Totchtawan Sripan បានបញ្ចប់កំណត់ត្រា ២០ ប្រកួតមិនដែលឈ្នះក្នុងជំនួបជាមួយក្លឹប Buriram នៅកីឡដ្ឋាន Thunder Castle Stadium ដោយបានយកឈ្នះក្នុងលទ្ធផល ៣-០ នៅក្នុងការប្រកួតលីកកំពូលនៃប្រទេសថៃ។ គ្រាប់បាល់របស់ក្លឹប Muangthong សុទ្ធតែរកបានក្នុងតង់ទី១ ដោយកីឡាករ Cleiton Silva រកបាន ២ គ្រាប់ និងមួយគ្រាប់ទៀតរកបានដោយអតីតខ្សែប្រយុទ្ធរបស់ក្លឹប Buriram កីឡាករ Adisak Kraisorn។ ជាមួយនឹងជ័យជម្នះនេះ ក្លឹប Muangthong ឡើងមកលើក្លឹប Buriram ក្នុងតារាងពិន្ទុសរុប ដោយបានបញ្ចប់កំណត់ត្រា ៤៤ ប្រកួតមិនចាញ់របស់ក្លឹប Buriram។ ចំណែកឯក្លឹប Bangkok United បានយកឈ្នះលើក្លឹប BEC-Tero Sasana ក្នុងលទ្ធផល ៣-០ ដូចគ្នាដែលធ្វើឲ្យក្លឹបនេះបានឡើងទៅឈលេខ ១ នៅតារាងពិន្ទុបសរុបជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំ។ ខាងក្រោមនេះជាលទ្ធផលនៃការប្រកួតទាំងអស់កាលពីយប់មិញ និងតារាងពិន្ទុសរុប៖ 

13096164_1707814866166549_8514741563924248236_n

13102841_1707819106166125_4656074215469447311_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Toyota Thai League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ