កីឡាករ Mahrez ​​​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នៅ​ English Premier League

កីឡាករ Riyad Mahrez ខ្សែបម្រើរបស់ក្លឹប Leicester City បានឈ្នះពាន PFA Player of the Year 2016 កាលពីពេលថ្មីៗនេះនៅសណ្ឋាគារ Grosvenor ទីក្រុងឡុងដុង។ កីឡាករ Mahrez បានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្រុមកំពូលតារាង Leicester នៅក្របខ័ណ្ឌ Premier League រដូវកាលនេះ និងជា Key Player ដ៏សំខាន់ដោយ ៣៤ ប្រកួត ស៊ុតបាន ១៧ គ្រាប់ និង Assists ១១ ដង។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះ ត្រូវបានគេបោះឆ្នោតឲ្យឈ្នះលើមិត្តរួមក្រុម Jamie Vardy, N’Golo Kante និងឈ្នះលើ Harry Kane របស់ក្លឹបTottenham Hotspur, កីឡាករMesut Ozil របស់ Arsenal, កីឡាករ Dimitri Payet របស់ក្លឹប West Ham។

1150

មតិយោបល់

Sponsor

អត្ថបទថ្មីៗ