លោក ញ៉ាន សុខវិសាល មន្រ្តីសម្របសម្រួលកម្មវិធីកីឡា Games ចូលរួមកិច្ចប្រជុំនាយបេសកកម្ម សំរាប់ការប្រកួតកីឡាអាសុីរដូវរងារលើកទី៨

លោក ញ៉ាន សុខវិសាល មន្រ្តីសម្របសម្រួលកម្មវិធីកីឡា Games និងប្រតិភូ៣១ប្រទេសផ្សេងទៀត សរុប៣២ប្រទេសពីទ្វីបអាសុី បាននឹងកំពុងចូលរួមកិច្ចប្រជុំនាយបេសកកម្ម សំរាប់ការប្រកួតកីឡាអាសុីរដូវរងារលើកទី ៨ ដែលនឹងប្រព្រឹត្តទៅនៅដើមឆ្នាំក្រោយ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុងសាប៉ូរ៉ូ ប្រទេសជបុន។ នេះជាលើកទីមួយហើយដែលកម្ពុជាគ្រោងនិងបញ្ជូនប្រភេទកីឡារដូវរងារទៅចូលួមប្រកួត ចាប់តាំងពីសហពន្ឋ័កីឡាស្គីកម្ពុជាត្រូវបានបង្កើត ហើយបច្ចុប្បន្ននេះយើងមានកីឡាករ កីឡាការិនី និងទីលានហ្វឹកហាត់មានលក្ខណះស្តង់ដា ដែលមានទីតាំងស្ថិតនៅផ្សារទំនើបអុីអន។ ហើយនេះបានស្តែងអោយឃើញពីវិសាលភាពរបស់វិស័យកីឡាកម្ពុជា។

13043725_990411761046185_7461288354087388979_n

13103515_990411784379516_5866584341045340708_n

ប្រភព៖ National Olympic Committee Of Cambodia

មតិយោបល់

Sponsor

អត្ថបទថ្មីៗ