ល្បុក្កតោទទួលបានភាពជោគជ័យនៅក្នុង​មហោស្រព​កីឡា​យុទ្ធសិល្ប៍​អន្តរជាតិ​នៅវៀតណាម

ក្រុមកីឡាករ-កីឡាការិនីល្បុក្កតោរបស់កម្ពុជា បានទទួលការគាំទ្រអមដោយភាពជោគជ័យនៅក្នុងកម្មវិធីមហោស្រពកីឡាយុទ្ធសិល្ប៍អន្តរជាតិដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសវៀតណាម ដោយក្រុមអត្តលិករបស់កម្ពូជាទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងវិញ្ញាសាសម្តែងសមយុទ្ធជាក្រុម និងទទួលបានការបំពាក់មេដាយកាលពីថ្ងៃទី២៤ ខែមេសាម្សិលមិញនេះ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចំនួន ៧រូប រួមជាមួយគណៈប្រតិភូ ២រូប និងគ្រូបង្វឹក ១រូប ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីមហោស្រពកីឡាយុទ្ធសិល្ប៍អន្តរជាតិ ២០១៦ (The First Ho Chi Minh City International Martial Arts Festival 2016) នៅប្រទេសវៀតណាម កាលពីថ្ងៃទី២១ ខែមេសា កន្លងទៅនេះ ខណៈកីឡាយុទ្ធគុនខ្មែរដ៏មានប្រជាប្រិយនេះ ទើបតែបានបញ្ចប់ការសម្តែងដែលបានទាក់ទាញមនុស្សជាច្រើនឲ្យចូលរួមទស្សនានៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាននៅលើទឹកដីអង្គរនាខេត្តសៀមរាបនាអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕
13094250_836631183147460_5938409539011636285_n
13062096_836631246480787_5062392632502214309_n

មតិយោបល់

Sponsor

អត្ថបទថ្មីៗ