ក្រុមបាល់ទាត់ណាហ្គាវើល នឹងត្រូវប៉ះជាមួយក្រុម Global FC ដែលមកពីប្រទេសហ្វីលីពីន នៅក្នុងពានរង្វាន់ RHB Singapore Cup

ក្រុមបាល់ទាត់ណាហ្គាវើល នឹងត្រូវប៉ះជាមួយក្រុម Global FC ដែលមកពីប្រទេសហ្វីលីពីន នៅក្នុងពានរង្វាន់ RHB Singapore Cup។ កាលបរិច្ឆេទសម្រាប់ការប្រកួតនេះនឹងត្រូវបានប្រកាសក្នុងរយៈពេលឆាប់ៗនេះ ដោយសមាគមកីឡាបាល់ទាត់សិង្ហបុរី។ ការប្រកួតនេះជាការប្រកួតលើកដំបូងបង្អស់ ដែលមិនធ្លាប់មានគឺការប្រកួតប្រជែងគ្នារវាងប្រទេស 2 (ក្លិបកម្ពុជានិងហ្វីលីពីនក្លិប)។ សំរាប់ព្រឹត្តិការណ៍ ណាហ្គាវើលត្រូវបានតំណាងដោយអនុប្រធានក្រុម គួច សុកម្ភៈ, ហើយយើងមានការគាំទ្រពីឯកអគ្គរដ្ឋទូតកម្ពុជាក្នុងប្រទេសសិង្ហបុរី, ឯកឧត្ដម ចេត ណារ៉េននិងមានប្រជាជនកម្ពុជាដែលស្នាក់នៅក្នុងប្រទេសសិង្ហបុរីរួមទាំងគ្រួសាររបស់ លោក គុនផង និង កូនស្រីរបស់គាត់ Chankris Chay, Delling និង Dell ក៏បានមកចូលរួមការចាប់ឆ្នោតក្រុមផងដែរ។ ក្លឹប ណាហ្គាវើលសូមថ្លែងអំណរអគុណ ជាថ្មីម្តងទៀតចំពោះធនាគារអអេជប៊ី ក៏ដូចជា សមាគមកីឡាបាល់ទាត់សិង្ហបុរីនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រាប់ឱកាសនេះ។

13096290_545380298967925_8627585221760838595_n

13043399_545380328967922_1512383611964158713_n

13062029_545380432301245_5278081597852396815_n

ប្រភព៖ ក្លឹបណាហ្គាវើល

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ