មូលហេតុដែលជើងឯកលីក២០១៥ ភ្នំពេញក្រោន មានសិទ្ធិលេង AFC Cup 2017

សូមអានសេចក្ដីពន្យល់របស់អគ្គលេខាធិការរង FFC លោក ម៉ៃ តុលា ថាហេតុអ្វីបានជាជើងឯកលីក២០១៥ ភ្នំពេញក្រោន មានសិទ្ធិលេង AFC Cup 2017 ។

លោក ម៉ៃ តុលា៖ “ចាប់ពីពេលហ្នឹងទៅក្រុមទាំងអស់ដែលឈ្នះជើងឯកលីគកម្ពុជាអាចទៅលេងនៅ AFC Cup បាន ប៉ុន្តែមិនមែនចូលវគ្គចែកពូលដោយស្វ័យប្រវត្តិទេ ត្រូវឆ្លងកាត់វគ្គ Play-Off សិន។ ជាក់ស្ដែង ក្រោនជាជើងឯកឆ្នាំ២០១៥ អញ្ចឹងឆ្នាំ២០១៦ ខែសីហា ហ្នឹង ពួកគេត្រូវទាត់ជម្រុះ Play-Off ដណ្ដើមកៅអីវគ្គចែកពូលឆ្នាំ២០១៧ ហើយប្រសិនបើក្រុមណាឈ្នះជើងឯកលីគ២០១៦ នឹងត្រូវជម្រុះនៅឆ្នាំ២០១៧ ដើម្បីយកកៅអីឆ្នាំ២០១៨ អញ្ចឹងមិនមែនមានន័យថា ក្រោនលើកពាន២០១៥ បានទៅលេង AFC Cup ២០១៧ ដោយរំលងជើងឯកឆ្នាំ២០១៦ ទេ”។

13076810_785214318276853_5712324807109542673_n

ប្រភព៖ PNN Sports News

មតិយោបល់

Sponsor

អត្ថបទថ្មីៗ