ក្តៅៗ ភ្នំពេញក្រោនទទួលបានសិទ្ធិតំណាងឱ្យប្រទេសកម្ពុជាក្នុងការប្រកួត AFC Cup 2017

ក្លឹបបាល់ទាត់ជើងឯក៦សម័យកាលនៃលីកកំពូលកម្ពុជា ភ្នំពេញក្រោនទើបតែទទួលបានសិទ្ធិជាផ្លូវការដើម្បីតំណាងឱ្យប្រទេសកម្ពុជាក្នុងការចូលរួមប្រកួតកម្មវិធី AFC Cup 2017 លើកទី១៤ ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ដ៏ធំលំដាប់ទីពីរនៅក្នុងទ្វីបអាស៊ី។ កម្មវិធីនេះនឹងចាប់ផ្តើមប្រកួតជុំដំបូងរបស់ខ្លួនចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។ ក្នុងការប្រកួតនេះដែរ ក្រុមតំណាងឱ្យប្រទេសកម្ពុជាមួួយនេះអាចនឹងត្រូវជួបជាមួយក្រុមដទៃទៀតមកពីប្រទេសទីម័រខាងកើត ឡាវ ប្រ៊ុយណេ តៃវ៉ាន់ ម៉ាកាវ និងម៉ុងហ្គោលីជាដើម។

សូមបញ្ជាក់ថា ការប្រកួតនេះគឺជាពានរង្វាន់លំដាប់ទីពីរនៅក្នុងតំបន់អាស៊ី និងត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយ Asian Football Confederation (AFC) ដោយមានការចូលរួមពីក្លឹបបាល់ទាត់ធំៗនៅក្នុងទ្វីបអាស៊ីហើយកាលពីឆ្នាំ២០១៦កន្លងទៅក្រុម Johor Darul Ta’zim មកពីប្រទេសម៉ាឡេស៊ីបានគ្រងតំណែងជើងឯកបន្ទាប់ពីពួកគេបានបំបាក់ក្រុម Istiklol មកពីប្រទេសតាជីគីស្ថានក្នុងលទ្ធផល ១-០ រួចមក។

សម្រាប់ព័ត៌មានបន្ថែម យើងខ្ញុំនឹងជម្រាបជូនប្រិយមិត្តជាបន្តបន្ទាប់ទៀតនាពេលក្រោយ៕

 

682px-AFC_Cup_logo.svg

 

_MG_2172

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ