កម្ពុជានឹងបញ្ជូនកីឡាករ​កាយ​វប្បកម្ម ​៤រូបទៅចូលរួម​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​

កីឡាករលេងសាច់ដុំ សុខ សុភ័ក្រ ដែលធ្លាប់បាននាំយកកិត្តិនាមនៃកីឡាកាយវប្បកម្មកម្ពុជាឲ្យគេស្គាល់នៅលើឆាកអន្តរជាតិតាមរយៈការឈ្នះមេដាយប្រាក់នៅក្នុងការប្រកួតកីឡាកាយវប្បកម្ម និងរាងកាយជើងឯកអាស៊ីលើកទី៤៧ កាលពីឆ្នាំ២០១៣ នៅទីក្រុងហូជីមិញប្រទេសវៀតណាមដែលមានប្រទេសចូលរួមប្រកួតចំនួន ២៨នោះនឹងដឹកនាំកីឡាករកាយវប្បកម្មរបស់កម្ពុជាចំនួន៤រូបរូបរួមមាន តឹក ប៊ុនវី, ណុំ សុបិន្ត, ទ្រឹង ចិន និង ចាប វ៉ាន់នី ទៅចូលរួមប្រកួតជ្រើសរើសជើងឯកកាយវប្បកម្មអាស៊ីអាគ្នេយ៍ (South-East Asian Bodybuilding And Phyique Sports Ferderation) លើកទី១៣ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២១ ដល់ ២៥ ខែមិថុនា ខាងមុខនេះ។ ក្នុងការប្រកួតនេះកីឡាករកម្ពុជានឹងធ្វើការប្រកួតប្រជែងជាមួយប្រទេសដែលជាសមាជិកអាស៊ានដទៃទៀតលើវិញ្ញាសាប្រកួតសម្តែង និងដើរម៉ូតផងដែរ៕
13059291_1067407869985823_356126481_n
អត្ថបទ៖ មករា
រូបភាព៖ PNN

មតិយោបល់

Sponsor

អត្ថបទថ្មីៗ