កីឡាករ Jamie Vardy ត្រូវ FA ដាក់ពិន័យបន្ថែមដោយអាកប្បកិរិយាមិនសមរម្យ

ខ្សែប្រយុទ្ធរបស់ក្លឹប Leicester City កីឡាករ Jamie Vardy ត្រូវបានសហព័ន្ធបាល់ទាត់ FIFA  ពិន័យទៅលើអាកប្បកិរិយាមិនសមរម្យក្រោយត្រូវពិន័យកាតក្រហមក្នុងតង់ទី២ ជាមួយប្រទេស West Ham កាលពីថ្ងៃអាទិត្យកន្លងទៅ។

កីឡាករ Vardy ត្រូវបានបណ្តេញចេញនៅនាទីទី ៥៦ ក្នុងការប្រកួត ២ ស្មើជាមួយក្លឹប West Ham បន្ទាប់ពីលោកអាជ្ញាកណ្តាល Jon Moss ពិន័យកីឡាកររូបនេះដោយសារតែធ្វើពុតក្នុងតំបន់គ្រោះថ្នាក់។  សម្រាប់កាតក្រហមកីឡាកររូបនេះនឹងត្រូវពិន័យមួយប្រកួតដែលធ្វើឲ្យកីឡាកររូបនេះអវត្តមានក្នុងការប្រកួតជាមួយក្លឹប Swansea City។ ប៉ុន្តែដោយសារអាកប្បកិរិយាមិនសមរម្យរបស់កីឡាករ Vardy។ កីឡាកររូបនេះអាចនឹងអវត្តមានក្នុងការប្រកួតជាមួយក្លឹប Manchester United នៅថ្ងៃទី ១ ឧសភាផងដែរ។

01_23084757_66731c_2614870a

អត្ថបទ៖ រិទ្ធី

ប្រភព៖ ESPN.News

មតិយោបល់

Sponsor

អត្ថបទថ្មីៗ