AFC គ្រោងនឹងបង្កើតការប្រកួតថ្មីសម្រាប់ជំនួស AFC Challenge Cup

​សហព័ន្ធ​កីឡាបាល់​ទាត់​អាស៊ី​ ​(AFC)​ ​គ្រោងនឹង​បង្កើត​ការប្រកួតថ្មី​មួយ​ទៀត​សម្រាប់​ជម្រើស​ជាតិ​លំដាប់​ក្រោមដូច​ជា៖ ​នេប៉ាល់,​​ ម៉ុងហ្គោលី,​ ​ប៉ាគីស្ថាន​ ​និង​ ​ស្រីលង្កា​ ​ដែល​​​មិន​​មាន​​សមត្ថភាព​ចូល​រួម​ពាន​រង្វាន់​ ​AFC Asian Cup​។ ​​ការ​ប្រកួត​ថ្មី​នេះ​នឹង​ធ្វើ​ឡើង ​៤ ​ឆ្នាំ​ម្ដង​ ​នឹងចា​ប់​ផ្ដើម​នៅ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៦​ ​ហើយ​វគ្គ​បន្ត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កញ្ញា​ ​ឆ្នាំ​២០២០​។​ ​

ជម្រើស​ជាតិ​នេប៉ាល់,​ ​ប្រ៊ុយនេ,​ ​ម៉ាកាវ,​ ​ប៉ាគីស្ថាន,​ ​ម៉ុងហ្គោលី​ ​និង​ ​ស្រីលង្កា​ ​បាន​បង្ហើប​ថា​ ​នឹ​ង​ចូលរួ​ម​ព្រឹត្តិការណ៍​នេះ​ជាមួយ​នឹង​ក្រុម ២​ ទៀត​ដែល​ធ្លាក់​វគ្គ​​ជម្រុះ​ ​Play-Off AFC Asian Cup​​។​ ​កន្លង​មក​ ​ក្រុម​មាន​ចំណាត់​ថ្នាក់​នៅក្រោម​បា​ន​ចូ​លរួម​ក្នុង​ពាន​រង្វាន់​ ​AFC Challenge Cup​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ​២០០៦​ ​តែ​​ត្រូវ​​លុប​​ចោល​​វិញ​​ក្នុង​​ឆ្នាំ​​ ២០១៤​​​​​។ យ៉ាង​ណា​ក៏​ដោយ​ គេ​មិន​ទាន់​ដឹង​ឈ្មោះ​ព្រឹត្តិការណ៍​ដែល​ AFC គ្រោង​នឹង​បង្កើត​នេះ​នៅ​ឡើយ​ទេ​​៕

753px-AFC_Challenge_Cup.svg

ប្រែសម្រួល ៖ រិទ្ធី

ប្រភព ៖ Football Channel Asia

មតិយោបល់

Sponsor

អត្ថបទថ្មីៗ