ហូយ សុខណា ក្លាយជាស្តេចអុកប្រចាំព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងឆ្នាំ២០១៦

កីឡាករ ហូយ សុខ​ណា បានក្លាយជាស្តេចអុកនៃកម្មវិធីអង្គរសង្រ្កាន្តប្រចាំឆ្នាំ២០១៦ នេះ បន្ទាប់ពីបានយកឈ្នះលើ​កីឡាករ សេង សុធា ក្នុងការ​ប្រកួត​យ៉ាងស្វិតស្វាញ​ចំនួន ៣ ក្ដារ ដោយបាននាំមុខដៃគូរបស់ខ្លួនចំនួន ២ក្តារជាប់ៗគ្នារួចមកខណៈដែល​កីឡាករ សេង សុធា បាន​យកឈ្នះ​នៅក្នុងក្ដា​ទី១នោះ។

គួរ​បញ្ជាក់ផងដែរថា ក្រៅពីទទួលបានតំណែងជាស្តេចអុកប្រចាំឆ្នាំហើយនោះ កីឡាករ ហូយ សុខណា ក៏ទទួលបាន​ប្រាក់រង្វាន់​ពី​សម្ដេចតេជោ ហ៊ុន សែន ចំនួន២០លាន​រៀល ខណៈ​ដែលកីឡាករ សេង សុធា ម្ចាស់​ជើងឯក​រង​ទទួលបានទឹកប្រាក់១២លាន​រៀល និង​ឈ្នៀង​មាស​មួយ (គ្រាប់​អុក) ។ ចំណែក កីឡាករ នូ ច័ន្ទ​ផានិត ដែល​ជាប់​ចំណាត់ថ្នាក់​លេខ៣ ទទួលបាន​ទឹកប្រាក់ ៨លាន​រៀល និង​សេះ​មាស​មួយ (គ្រាប់​អុក) ហើយ​កីឡាករ រស់ រិទ្ធី​យ៉ា ជាប់​ចំណាត់ថ្នាក់​លេខ៤ ទទួលបាន​ទឹកប្រាក់ ៤លាន​រៀលផងដែរ។ ជាមួយគ្នានេះ​ កីឡាករដែលទទួលបានជាប់​ចំណាត់ថ្នាក់​លេខ៥ ដល់​លេខ៨ រួមមាន កីឡាករ ហេង សៅ​ឌី កីឡាករ រៀម វាសនា កីឡាករ សៅ ប៉ិច​សុភា​និង ម៉េង សេរី​សម្បត្តិ ក៏​ទទួលបាន​ទឹកប្រាក់ម្នាក់ៗ​ចំនួន២លាន​រៀល​ផងដែរ៕

_MG_2952

_MG_2974

កីឡាករ ហូយ សុខណា ក្នុងពេលប្រកួតកាលពីព្រឹកមិញ

_MG_2988

_MG_2966

 

អត្ថបទ និងរូបភាព៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ