ល្បុក្កតោទទួលបានការគាំទ្រទ្វេដងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៦

កម្មវិធីអង្គរសង្រ្កាន្តឆ្នាំ២០១៦ ដែលត្រូវបានប្រារព្ធឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅលើទឹកដីអង្គរខេត្តសៀមរាបបានប្រមូលផ្តុំនូវទស្សនីយភាពសិល្បៈវប្បធម៌ កីឡា និងល្បែងប្រជាប្រិយដ៏សម្បូរបែប។ នៅក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ខែទី១៦ ខែមេសា​​ដែលជាថ្ងៃចុងក្រោយនេះ  យើងសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរ និងបរទេសបានចូលរួមកម្សាន្តយ៉ាងច្រើនកុះករ ទន្ទឹមនឹងនេះដែរ កីឡាក្បាច់គុនបុរាណខ្មែរល្បុក្កតោដ៏មានប្រជាប្រិយបានក្លាយជាព្រឹត្តិការណ៍កីឡាដែលទទួលបានការគាំទ្រជាងគេនៅក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំនេះ។  ជាមួយនឹងការបង្ហាញក្បាច់គុនទៅតាមការចារឹកទុករបស់ដូនតាខ្មែរតាំងពីសម័យកាលដ៏យូរអង្វែងមកហើយនោះ ក្រុមកីឡាករ-កីឡាការិនីចាស់ក្មេងជាច្រើនរូបដែលមានសមាសភាពមកពីសាលាគុនចំនួន ១០ នៅទូទាំងប្រទេសបានរួមគ្នាសម្តែងក្បាច់ប្រយុទ្ធទាំងនោះក្នុងសកម្មភាពដ៏គួរឲ្យជក់ចិត្តបំផុត។ ខាងក្រោមនេះគឺជារូបភាពខ្លះៗនៃការសម្តែងក្បាច់គុណល្បុក្កតោដែលត្រូវបានរៀបចំឡើងនៅខាងមុខបរិវេណប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា៖

_MG_3015new

_MG_3028

_MG_3045

_MG_3066

_MG_3043

_MG_3092

អត្ថបទ និងរូបភាព៖

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ