ក្លឹប Manchester City ទទួលភ្ញៀវក្លឹប Real Madrid ខណៈក្លឹប Atletico ប៉ះក្លឹប Bayern នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ក្រោយការប្រកួតអស់រយៈពេលជាច្រើនខែ ទីបំផុតនៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League បានរកឃើញក្លឹបខ្លាំង ៤ ចុងក្រោយដើម្បីប្រកួតដណ្តើមពានក្នុងរដូវកាលនេះហើយ។ ក្លឹបទាំង ៤ រួមមាន៖ Real Madrid, Athletico Madrid, Manchester City និង Bayern Munich។

ការចាប់ពូលនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏បានធ្វើរួចរាល់កាលពីម្សិលមិញនេះដោយក្លឹប Manchester City ទទួលភ្ញៀវក្លឹប Real Madrid របស់ប្រទេសអេស្ប៉ាញ ខណៈក្លឹប Atletico នឹងត្រូវប៉ះជាមួយក្លឹបយក្សដែលមកពីប្រទេស អាល្លឺម៉ង់ Bayern នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី ២៦ មេសារ និង ២៧ ខែមេសារ​សម្រាប់ជើងទី ១។ រីឯជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី ៣ និង ៤ ឧសភា ផងដែរ។

12980525_1064517030274907_462200357_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Champions League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ