កីឡាករ Shane Booysen របស់ក្លឹបភ្នំពេញក្រោនតទួលការវះកាត់ជង្គង់ដោយជោគជ័យ

កីឡាករ Shane Booysen ដែលកីឡាករដែលរកបានគ្រាប់បាល់ ២៤ គ្រាប់ឲ្យក្លឹបភ្នំពេញក្រោនកាលពីរដូវកាលមុនព្រមទាំងទទួលបានពាន Most Valuable Player, and the fans’ award for Goal of the Season ពីក្លឹបភ្នំពេញក្រោនបានធ្វើការវះកាត់ជង្គង់ anterior cruciate ligament (ACL) កាលពីម្សិលមិញពេលល្ងាច (ម៉ោង ៦:៣០ ល្ងាចនៅប្រទេសកម្ពុជា) ដើម្បីព្យាបាលរបួសដេលកីឡាកររូបនេះទទួលរងនៅក្នុងការប្រកួតជាមួយក្លឹបអគ្គស្នងការដ្ឋាននគបាលជាតិកាលពីចុងខែ កុម្ភៈកន្លងទៅ។ Shane បានធ្វើដំណើរទៅស្រុកកំណើតនៅ Cape Town ប្រទេស អាហ្វ្រីខាងត្បូង ដើម្បីធ្វើការវះកាត់នឹងព្យាបាលផងដែរ។ នេះជាលើកទី ២ ហើយដែលកីឡាកររូបនេះធ្វើការវះកាត់ ACL ដែលកីឡាកររូបនេះធ្លាប់រងរបួសកាលពីក្មេង។ យើងដឹងថាក្រុមការងារពេទ្យនៅឯស្រុកកំណើតសុទ្ធតែជាគ្រូពទ្យជំនាញ ហើយក្រុមការងារក៏របស់Camsports ទាំងអស់ជូនពរឲ្យកីឡាករ Shane Booysen ឆាប់ជាពីរបួសក៏ទោះបីជាកីឡាកររូបនេះត្រូវរយៈពេលយូរក្នុងត្រលប់មកទីលានក៏ពិតមែន។

13000195_1082544171808589_705748193394248673_n

13000282_1082544145141925_8396335121250344796_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Shane Booysen (Facebook)

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ