កីឡាករឆ្នើម ចាន់ ​វឌ្ឍនាកា​ បង្ហាញមុខក្នុង​​​​វីដេអូឃ្លីប​​​អបរំ​បរិស្ថាន​​

កីឡាករបាល់ទាត់ឆ្នើម​​​ ចាន់ វឌ្ឍនាកា ដែលជាកីឡាករបាល់ទាត់ក្រុមជម្រើសជាតិ ព្រមទាំងជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹបបឹងកេតអង្គរ បាន​ថត​​វីដេអូឃ្លីប​​អប់រំ​​ស្តី​អំពី​​ការ​សម្អាត​បរិស្ថាន​របស់​ក្រសួង​បរិស្ថាន។ ក្រសួង​បរិស្ថាន​បាន​បញ្ចេញ​វីដេអូ​អប់រំ​ខ្លី​ដោយ​បាន​សរសេរ​ថា ៖«អ្វី​ដែល​យើង​រាល់​គ្នា​តែង​តែ​ប្រាថ្នា​ គឺ​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​ល្អ​ស្អាត ដូច​នេះ​យើង​គ្រប់​គ្នា​ត្រូវ​តែ​រួម​ចំណែក​ក្នុង​ការ​ថែ​រក្សា​អនាម័យ​បរិស្ថាន​ឱ្យ​បាន​ល្អ​ មិន​ថា​នៅ​ផ្ទះ​អ្នក​ ក្នុង​ភូមិ​អ្នក​ និង​ទី​សាធារណៈ​នា​នា។ នេះ​ជា​អ្វី​ដែល​យើង​តែង​តែ​ប្រាថ្នា!»៕

ប្រភព៖ ក្រសួង​បរិស្ថាន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ