ក្លឹបបាល់ទាត់ភ្នំពេញក្រោន នាំយកថវិកាចំនួន២ម៉ឺនដុល្លាទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

នៅថ្ងៃនេះដែរក្លឹបបាល់ទាត់ភ្នំពេញក្រោនបាននាំយកនូវថវិកាចំនួន២ម៉ឺនដុល្លា ដែលទទួលបានពីការលក់សំបុត្រក្នុងការប្រកួតពានរង្វាន់យុវជន RSN Youth Cup ទៅប្រគល់ជួនមន្ទីរពេទ្យ គន្ធបុប្ផា ក្នុងគោលបំណងសប្បុរសធម៌ និងចូលរួមចំណែកជួយដល់កុមារក្រីក្រ ដែលបានមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ នាឯឱកាសនោះដែរ លោក ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន បានមានប្រសាសន៍ថា” ការនាំយកនូវថវិកានេះ ក្នុងគោលបំណងជួយដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធដោយឃើញពីចំនួនកុមារដែលមកព្យាបាលកន្លងមក កាន់តែមានការកើនឡើង ចាំបាច់ត្រូវមានថវិកាដើម្បីទ្រទ្រង់មន្ទីរពេទ្យ ទើបថ្ងៃនេះខ្ញុំបាទបាននាំយកថវិកាមកប្រគល់ជួន និងម្យ៉ាងក្នុងន័យសប្បុរសធម៌ផងដែរ”។ ក្នុងពេលនោះដែរក៏មានការចូលរួមពីមន្ត្រី និងកីឡាកររបស់ក្លឹបភ្នំពេញក្រោនមួយចំនួនផងដែរ។ លោក Denis Laurent នាយករងមន្ទីរពេទ្យគន្ធបុប្ផាក៏បានសម្តែងការថ្លែងអំណរអរគុណជូនចំពោះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលមានសណ្តានចិត្តជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីមានលទ្ធភាពព្យាបាលកុមារបន្តទៅទៀត។

 

_MG_7572

_MG_7554
ក្លឹបបាល់ទាត់ភ្នំពេញក្រោនមិនត្រឹមតែជាក្លឹបបាល់ទាត់មួយដែលឈានមុខគេនោះទេ ក្លឹបភ្នំពេញក្រោន ក្រោមការគ្រប់គ្រងរបស់លោក ឬទ្ធី សំណាងប្រធានក្លឹបដែលមានទស្សនវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍន៍វិស័យ បាល់ទាត់ព្រមទាំងជួយដល់សង្គមផងដែរ។ពោលថ្នាលយុវជនរបស់ក្លឹបមួយចំនួនបានត្រូវជ្រើសរើសចេញពីមណ្ឌលកុមារកំព្រា និងគ្មានលទ្ធភាព មិនត្រឹមតែប៉ុណ្ណោះ ពួកគេសុទ្ធតែបានសិក្សារៀនសូត្របន្ថែមផងដែរ៕
_MG_7598

_MG_7556

មតិយោបល់

Sponsor

អត្ថបទថ្មីៗ