ក្លឹបភ្នំពេញក្រោន បានបញ្ចប់កំណត់ត្រាឈ្នះ ១០០% របស់​ ក្លឹបក្រសួងការពារជាតិ នៅសប្តាហ៍ទី៥ នេះ

ក្លឹបភ្នំពេញក្រោនបានបញ្ចប់កំណត់ត្រាឈ្នះ ១០០% របស់ក្លឹបក្រសួងការពារជាតិនៅកីឡដ្ឋានស្តាតចាស់ក្នុងការប្រកួតលីកកំពូលកម្ពុជា។ ពីរគ្រាប់នៅក្នុងតង់ទី ១​ របស់ក្រុមភ្ញៀវជួយឲ្យក្រុមទទួលបានជ័យជម្នះជាមួយនឹងការប្រយុទ្ធរបស់កីឡាករ George Kelechi។ តែកីឡាករ ឡេង មករា ជាអ្នករកបានគ្រាប់បាល់ដំបូងក្រោយការបញ្ជូនបាល់របស់កីឡាករ សឿត បារាំង នៅនាទីទី ៣៤។ ៣ នាទីមុននឹងបញ្ចប់តង់ទី១​ កីឡាករ កែវ សុខងន និង ពៅ ពន់វុទ្ធី ជួយឲ្យកីឡាករ Kelechi រកបានគ្រាប់បាល់ទី ២ ឲ្យក្លឹប។ អ្នកចាំទី កែវ សុខសិលា របស់ក្លឹបភ្នំពេញក្រោន​ ក៏ត្រូវសង្រ្គោះបាល់ពីការវាយបករបស់ក្លឹបក្រសួងការពារជាតិជាច្រើនផងដែរ។ ចូលតង់ទី ២ ការតែតរបស់កីឡាករ គុក ប៉ូរីសបានត្រឹមក្បែរទី និងការព្យាយាមរបស់កីឡាករ Kelechi ត្រូវបានរារាំង មុននឹងការវាយបករបស់ក្លឹបក្រសួងការពារជាតិរកបានមួយគ្រាប់ដោយការស៊ុតរបស់កីឡាករ Choe Myong-Ho ក្រោយការបញ្ជូនបាល់របស់កីឡាករ កែរ វណ្ណៈនៅនាទីទី ៧៤។ ក្លឹបភ្នំពេញក្រោនការពារបានយ៉ាងល្អហើយយើងបានឃើញកីឡាករ កែវ សុខផេង និងកីឡាករ ធារី ប៊ីនត្រលប់ចូលទីលានផងដែរ។ ក្លឹបភ្នំពេញក្រោនទទួលបាន ៣ ពិន្ទុ​ និងបញ្ចប់កំណត់ត្រាឈ្នះរបស់ក្លឹបក្រសួងការពារជាតិផងដែរ។

12977034_1235060696521452_7418103739136127349_o

ប្រភព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ