MCL 2016: គូសំខាន់ ក្រសួងការពារជាតិ ប៉ះ ភ្នំពេញក្រោន

ការប្រកួតលីកកំពូលរបស់កម្ពុជា សម្រាប់សប្តាហ៍នេះមានការប្រកួតចំនួន៥គូ ដែលនឹងត្រូវធ្វើការប្រកួតសន្សំពិន្ទុរៀងៗខ្លួន។ ដោយឡែកគូប្រកួតដែលជាការចាប់អារម្មណ៍ជាងគេនោះគឺ ជាការប្រកួតរវាងក្លឹបក្រសួងការពារជាតិ ជាម្ចាស់ផ្ទះបើកទ្វារ ទទួលស្វាគមន៍ក្រុមម្ចាស់ជើងឯក៦សម័យកាល ភ្នំពេញក្រោន។

សម្រាប់គូនេះ ដោយសារថាចាប់ផ្តើមរដូវកាលថ្មី២០១៦នេះ​ក្លឹបក្រសួងការពារជាតិ បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងការ ប្រកួតរបស់ខ្លួន។ ជាក់ស្តែងក្រោយពីបានយកឈ្នះក្រុមខ្លាំងបឹងកេតអង្គរ ថ្មីៗនេះ បានធ្វើឱ្យក្លឹបមួយនេះជាទីចាប់អារម្មណ៍ របស់ប្រិយមិត្តស្នេហាវិស័យកីឡាបាល់ទាត់។

ដោយសារតែការបង្ហាញទម្រង់លេងយ៉ាងល្អនេះហើយ ទើបថ្ងៃនេះការប្រកួតរវាងក្រុមខ្លាំងទាំងពីរ បានក្លាយជាមុខព្រួញ របស់អ្នកទស្សនាកីឡាបាល់ទាត់ ចង់ដឹង ចង់ឃើញ ពីការប្រយុទ្ធលើសមរភូមិវាលស្មៅនាថ្ងៃនេះ។ ឯចំណែកឯក្លឹបភ្នំពេញ ក្រោន ចាប់តាំងពីដើមរដូវកាលថ្មីនេះមក មិនសូវជាកាក់កបដូចរដូវកាលចាស់នោះទេ ពោលខ្លួនបាន ធ្វើឱ្យស្គាល់ភាព បរាជ័យចាប់តាំងពីដើមរដូវកាលមកម្លេះ ក្រោមថ្វីជើងម្ចាស់ជើងឯករង ណាហ្គាវើល។

តើភ្នំពេញក្រោនអាចបញ្ចប់ភាពខ្លាំងរបស់ទ័ពបានដែរឬទេ? ហើយថាតើទ័ពអាចបន្តភាពខ្លាំងរបស់ខ្លួនបានឬ យ៉ាងណា?

កុំភ្លេច! ជួបគ្នានៅកីឡដ្ឋានស្តាតចាស់ វេលាម៉ោង ១៥:៣០នាទីរសៀល។

៤

អត្ថបទ៖ បារាំង

រូបភាព៖ PPCFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ