ថ្ងៃអាទិត្យនេះ នាគខ្មៅ ឃីម ឌីម៉ា និង ឈឿន ឆៃដែន ប៉ះជើងខ្លាំងថៃដូចគ្នា!

ថ្ងៃអាទិត្យសប្តាហ៍នេះ លើសង្វៀនបាយ័នស្ទឹងមានជ័យ កម្មវិធីកំពូលអ្នកប្រដាល់ខារ៉ាបាវ រដូវកាលទី ០៣ បានឈាន ដល់ ជុំទី២ សប្តាហ៍ទី ០៤ ហើយ។ កូននាគខ្មៅ ឃីម ឌីម៉ា ប៉ះកីឡាករមកពីប្រទេសថៃ Lom Rang Sor Na Care ខណៈអ្នកប្រ ដាល់វ័យក្មេងចិត្តអង់អាច ឈឿន ឆៃដែន ត្រូវវិលមកប៉ះកីឡាករមកពីប្រទេសថៃដូចគ្នា Payasue Dam Sor. Sammy

ដែលនឹងធ្វើការប្រកួតនៅសង្វៀនទូរទស្សន៍បាយ័នស្ទឹងមានជ័យ វេលាម៉ោង ១៨នាទីល្ងាច ហើយគូនេះនឹងមាន ការផ្សាយ ផ្ទាល់​តាមទូរទស្សន៍បាយ័នផងដែរ។

១

ដោយឡែកនៅសង្វៀនបាយ័នបឹងស្នោរឯណោះវិញ មានការប្រកួតលក្ខណៈមិត្តភាពចំនួន២គូ ផងដែរ។ ដោយកីឡាករ ពុទ្ធ ឆាយរិទ្ធី ជួបនឹងកីឡាករ ក្លាឃុនសឹក ក្នុងទម្ងន់ ៦៥គីឡូក្រាម។ និងកីឡាករ ចាន់ស៊ីណាត ប៉ះកីឡាករ យ៉តស្រះបុស ក្នុងទម្ងន់ ៥៧គីឡូក្រាម។
២

អត្ថបទ៖ បារាំង

ប្រភព៖ បាយ័ន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ