រកឃើញហើយជើងខ្លាំងទាំង៨រូបដែលត្រូវដណ្តើមតំណែង "ស្តេចអុកអង្គរសង្រ្កាន២០១៦"

បន្ទាប់ពីបានឆ្លងកាត់ការប្រកួតជម្រុះចាប់តាំងពីថ្ងៃទី៥ខែមេសាមកនៅព្រឹកមិញនេះ គេបានរកឃើញហើយកីឡាករជើងខ្លាំងទាំង៨រូបដែលនឹងត្រូវទទួលលបានសិទ្ធិទៅប្រកួតជាបន្តទៀតនៅក្នុងខេត្តសៀមរាបដើម្បីដណ្តើមយកតំណែងជាជើងឯកស្តេចអុកអង្គរសង្រ្កានឆ្នាំ២០១៦។ អ្វីដែលគួរឲ្យកត់សម្កាល់នោះគឺស្តេចអុកក្នុងកម្មវិធីអង្គរសង្រ្កា​ន ឈាវ បូរ៉ា បានទទួលបរាជ័យដ៏មិនគួរឲ្យជឿក្រោមស្នាដៃរបស់កីឡាករវ័យក្មេង ហេង សៅឌី ខណៈដែលអតីតស្តេចអុកសម្តេចតេជោ ឆយ វីរ៉ា ក៏ត្រូវបាត់បង់ឱកាសត្រឹមវគ្្គជម្រុះ៨នាក់ចុងក្រោយនេះដែរ។ ដូច្នេះ ការប្រកួតនៅលើទឹកដីអង្គរនាឆ្នាំនេះប្រាកដជាមានភាពទាក់ទាញ និងស្វិតស្វាញជាក់ជាមិនខានដោយសារតែកីឡាករទាំង៨រូបនេះសុទ្ធតែត្រូវការពាក្យឈ្នះជាចាំបាច់ដើម្បីទទួលបានប្រាក់រង្វាន់ក៏ដូចជាកិត្តិនាមជាស្តេចអុកប្រចាំឆ្នាំនោះ។

សូមបញ្ជាក់ថា កីឡាករទាំង៨រូបដែលភាគច្រើនសុទ្ធតែជាជើងខ្លាំងជំនាន់ថ្មីនោះរួមមានដូចជា៖

១. កីឡាករ រៀម វាសនា

២. កីឡាករ ហូយ សុខណា

៣. កីឡាករ នូ ច័ន្ទផានិត

៤. កីឡាករ សៅ បិុចសុភា

៥. កីឡាករ សេង សុធា

៦. កីឡាករ ហេង សៅឌី

៧. កីឡាករ រស់ រិទ្ធីយ៉ា

៨. កីឡាករ ម៉េង សេរីសម្បត្តិ

 

_MG_2107

_MG_2080

_MG_1986

_MG_1991

_MG_2137

 

អត្ថបទ និងរូបភាព៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ