មតិលោកគ្រូ Sam Schweingruber ក្រោយឈ្នះលើក្លឹបវេស្ទើនម្សិលមិញ

លោកគ្រូ Sam Schweingruber បានបញ្ចេញចំណាប់អារម្មណ៍ក្រោយការឈ្នះ ៥-០ ទៅលើក្លឹបវេស្ទើនក្នុងការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញថា៖ “យើងមិនបានផ្លាស់ប្តូរប្រព័ន្ធលេងនោះទេពេលសម្រាកតង់ទី១។  អ្វីដែលខ្ញុំនិយាយនោះគឺផ្តោតទៅលើការលើកទឹកចិត្តកីឡាករទាំងអស់។ ជាក់ស្តែងក្នុងតង់ទី១ លទ្ធផលគឺមិនដូចអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែពួកយើងធ្វើបានល្អក្នុងការប្រកួតនេះខ្ញុំយល់ថាមានចំណុចមួយចំនួនដែលខ្ញុំពេញចិត្តនោះគឺ ភាពសាមគ្គីក្នុងលេង និងការពង្រឹងទឹកចិត្តកីឡាករហើយនេះគឺជាទង្វើរមួយដ៏ត្រឹមត្រូវ។ ខ្ញុំបានជំរុញពួកគេ ហើយបានផ្តល់គំនិតបន្ថែមទៀតដល់ពួកគេ ដូច្នេះហើយយើងទទួលបានលទ្ធផលល្អនៅក្នុងតង់ទី២។ ជាការពិតណាស់ កីឡាករទាំងអស់ធ្វើបានល្អ ការឈ្នះនៅថ្ងៃនេះគឺមិនទាន់ល្អនៅឡើយនោះទេ ខ្ញុំគិតថាយើងអាចធ្វើបានល្អជាងនេះ ប៉ុន្តែក្រុមយើងមានកីឡាករវ័យក្មេងច្រើននៅថ្ងៃនេះ ហើយពួកគេនឹងបានបង្ហាញសមត្ថភាពសម្រាប់រដូវកាលនេះ។ កីឡាករវ័យក្មេងភាគច្រើនធ្វើបានល្អនៅថ្ងៃនេះ ខ្ញុំពិតជាសប្បាយចិត្តចំពោះអ្នកចាំទី កែវ សុខសិលា ដែលបានបង្ហាញទម្រង់លេងយ៉ាងល្អ នេះគឺជាសញ្ញាវិជ្ជមានសម្រាប់យើងទាំងអស់គ្នា! “
12983253_10153430815095264_6517105691967261054_o
ប្រភព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ