កីឡាករ គួច សុកុម្ភៈ សំណូមពរទៅកាន់អ្នកគាំទ្រឲ្យជួយគាំទ្រដោយចូលរួមទស្សនា ពានរង្វាន់ មិត្តហ្វូនកម្ពុជាលីក នឹងពានរង្វាន់អគ្គមហាសនាបតិតេជោហ៊ុនសែន

កីឡាករ គួច សុកុម្ភៈ បានសំណូមពរទៅកាន់អ្នកគាំទ្រថា ” ក្នុងនាមខ្ញុំជាកីឡាករបាល់ទាត់ម្នាក់ខ្ញុំសូមសំនូមពរដល់បងប្អូនប្រជាពលរដ្ឋដែលតែងតែគាំទ្រវិស័យកីឡាបាល់ទាត់ទាំងអស់មេត្តាជួយគាំទ្រលើកទឹកចិត្ត និងមកចូលរួមទស្សនា ពានរង្វាន់ មិត្តហ្វូនកម្ពុជាលីក នឹងពានរង្វាន់អគ្គមហាសនាបតិតេជោហ៊ុនសែន អោយបានច្រើនកុះករ ដូចការប្រកួតជំរើសជាតិកម្ពុជា និងក្រុម Cambodia all star ព្រោះថាការលើកទឹកចិត្តរបស់បងប្អូនទាំងអស់អាចធ្វើអោយថ្នាក់ដឹកនាំគ្រប់ក្លឹបទាំងអស់លោកមានកំលាំងចិត្តក្នុងការអភិវឌ្ឍន៍នឹងពង្រឹងក្លឹបរបស់គាត់និមួយៗអោយកាន់តែមានគុណភាពដើម្បីអោយវិស័យបាល់ទាត់ប្រទេសកម្ពុជាកាន់តែរីកចំរើន។ ម្យ៉ាងទៀតនៅពេលដែលគ្រប់ក្លឹបទាំងអស់មានគុណភាពជំរើសជាតិយើងក៏កាន់តែមានគុណភាពខ្លាំងជាងមុនដែរព្រោះថាកីឡាករជំរើសជាតិគឺជ្រើសចេញពីគ្រប់ក្លឹបទាំងអស់ក្នុងលីកកម្ពុជាយើង។ ខ្ញុំសូមអរគុណចំពោះការគាំទ្ររបស់មហាគ្រួសារបាល់ទាត់កម្ពុជាយើងគ្រប់ៗរូបនឹងក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ជូនពរអោយបងប្អូនធ្វើដំណើរប្រកបដោយសុវត្ថិភាព សុខភាពល្អ និងរកសុីមានបានគ្រប់ក្រុមគ្រួសារ។ “

12974262_1706626576280818_2274794637627402232_n

មតិយោបល់

Sponsor

អត្ថបទថ្មីៗ