ទស្សនាវីដេអូ Highlight ក្លឹប Becamex Bình Dương របស់វៀតណាម យកឈ្នះលើក្លឹបខ្លាំងមកពីកូរ៉េខាងត្បូង

ក្លឹប Becamex Bình Dương របស់វៀតណាមបានធ្វើឲ្យគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីក្លឹបមួយនេះបានយកឈ្នះលើក្លឹបយក្សរបស់ប្រទេសកូរ៉េខាងត្បូង គឺក្លឹប Jeonbuk Hyundai Motors កាលពីល្ងាចមិញនេះ ក្នុងកម្មវីធីប្រកួតពានរង្វាន់ AFC Champion League។ កាលពីល្ងាចមិញ ក្នុងពានរង្វាន់ទ្វីបអាស៊ីមួយនេះក៏មានការប្រកួតច្រើនគូរផងដែរ ដូចជា៖ ក្រុមម្ចាស់ផ្ទះ Gamba Osaka របស់ជប៉ុនបានចាញ់ក្រោមថ្វីដៃរបស់ក្លឹបប្រទេសចិន Shanghai SIPG F.C, ក្រុមភ្ញៀវ F.C. Tokyo របស់ជប៉ុនបានទៅលត់ដល់ផ្ទះរបស់ក្លឹប Jiangsu Sainty របស់ចិន ក្នុងលទ្ធផល ២ទល់នឹង១, ចំណែកឯក្លឹប Suwon Samsung Bluewings FC កូរ៉េខាងត្បូងបានត្រឹមស្មើ១ទល់នឹង១ជាមួយភ្ញៀវមកពីអូស្រ្ដាលី Melbourne Victory។

ខាងក្រោមនេះជាវីដេអូ Highlight សូមទស្សនាទាំងអស់គ្នា៖
BECAMEX BINH DUONG (VIE) 3 – 2 JEONBUK HYUNDAI MOTORS (KOR)

GAMBA OSAKA (JPN) 0 – 2 SHANGHAI SIPG (CHN)

JIANGSU FC (CHN) 1 – 2 FC TOKYO (JPN)

SUWON SAMSUNG BLUEWINGS FC (KOR) 1 – 1 MELBOURNE VICTORY (AUS)

 

អត្ថបទ៖ គឹមហុក

មតិយោបល់

Sponsor

អត្ថបទថ្មីៗ