ភ្នំពេញក្រោនបំបាក់វេស្ទើន ៥ ទល់ ០ ក្នុងក្របខណ្ឌ Hun Sen Cup

ក្នុងជំនួបដើម្បីជម្រុះក្នុងពូល C នៃការប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឬ Hun Sen Cup 2016 កាលពីល្ងាចមិញនេះ ក្រុមភ្នំពេញក្រោនបានបំបាក់ក្រុមវេស្ទើនយ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ នៅលើទីលាននៃកីឡដ្ឋានវេស្ទើនផ្ទាល់តែម្តង។ ជ័យជម្នះនេះបានបន្ថែមនូវទំនុកចិត្តឡើងវិញបន្ទាប់ពីក្រុមកំពូលមួយនេះហាក់ដូចជាមិនទទួលបានលទ្ធផលជាទីគាប់ចិត្តឡើយនៅក្នុងការប្រកួតមិត្តហ្វូនខេមបូឌានលីកដែលកាលពីសប្តាហ៍មុននេះ ក្រុមភ្នំពេញក្រោនបានត្រឹមស្មើជាមួយក្រុមវេស្ទើនតែប៉ុណ្ណោះ។ ការប្រកួតដែលមានភាពស្ងប់ស្ងាត់នៅក្នុងតង់ទីមួយបាននាមមកនូវភាពមន្ទិលជាច្រើនចំពោះអ្នកគំាទ្រ ក៏ប៉ុន្តែអ្វីៗបានប្រែប្រួលក្នុងពេលតែមួយប៉ព្រិចភ្នែកបន្ទាប់ពីប្រធានក្រុម កុក បូរីស បានទាត់ទម្លាយសំណាញ់ទីគូបដិបក្ខក្នុងរយៈពេលតែប៉ុន្មាននាទីនៃតង់ទីពីរនោះ។ បន្ថែមពីលើនេះទៀតកីឡាករខ្មែរ-បារំាងរូបនេះបាននាំយកគ្រាប់បាល់ទី២របស់ខ្លួនដែលជាបាល់ប៉េណាល់ទីបន្តទៀតខណៈដែលកីឡាករ ឡេង មករា, ពៅ ប៉ុនវុទ្ធី និង អ៊ុក សុធី ក៏រកបានម្នាក់មួយគ្រាប់ដែរនោះ៕

_MG_1638

_MG_1667new

_MG_1792

_MG_1749

_MG_1517

អត្ថបទ និងរូបភាព៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ