សេដ្ឋីឥណ្ដូនេស៊ី លោក ERICK THOHIR ម្ចាស់ក្លឹប Inter Millan គ្រោងនឹងទិញយកក្លឹប WEST BROM

យោងតាមសារពត៌មាន Corriere dello Sport កាលពីពេលថ្មីៗនេះ សេដ្ឋីឥណ្ដូនេស៊ី លោក ERICK THOHIR ដេលជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្លឹប Inter Millan ចង់ទិញយកក្លឹបនៅក្នុងក្របខណ្ឌ  Premier League ហើយបានដាក់សំណើររួចរាល់ផងដែរ។ សំណើរដំបូងរបស់សេដ្ឋីរូបនេះត្រូវបានបដិសេធ ប៉ុន្តែប្រភពដដែលនេះបាននិយាយថាលោក Thohir ចង់ចូលក្នុងលីកនេះគឺដោយសារតែសិទ្ធក្នុងផ្សាយការទូរទស្សន៍។

លោក Thohir នៅតែបន្តព្យាយាមដើម្បីទទួលបានភាគហ៊ុនក្លឹបនៅប្រទេសអង៉គ្លេសនេះ។ បើតាមសារពត៌មានដដែលបានបង្ហាញថា ភាគហ៊ុន ២០% គឺអាចលក់ក្នុងតម្លៃពី €70m ទៅ €100m។

Thohir

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Channel Asia

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ