កក្រើកពហុកីឡដ្ឋានជាតិក្នុងជំនួបកម្ពុជា-សឹង្ហបុរីនៃវគ្គជម្រុះ World Cup

បើទោះបីជាក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជាត្រូវរងបរាជ័យក្នុងលទ្ធផល ៤-០ នា​ការប្រកួត​លើកដំបូង​នៃ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ កាលពីយប់មិញក៏ពិតមែន។ ប៉ុន្តែចំនួនអ្នកចូលរួមដ៏ច្រើនលើសលប់រហូតដល់៦ម៉ឺននាក់នោះ បានធ្វើឲ្យផ្ទៃនៃពហុកីឡដ្ឋានជាតិអូឡាំពិកទាំងមូលត្រូវបានកកុញដោយមនុស្សគ្រប់វ័យដែលបានធ្វើដំណើរយ៉ាងសស្រាក់ស្រាំដើម្បីគាំទ្រក្រុមជម្រើសជាតិរបស់ពួកគេ។

^5450B10A608A98BA52C9D1C716BB2CB4C2593FD9B82C1228E0^pimgpsh_fullsize_distr

^B718895DB910B64AE3EED3354FF8D793D45642BE1532E76C34^pimgpsh_fullsize_distr

 
ចំនួននៃអ្នកទស្សនាដ៏ច្រើនស្ទើរតែមិនធ្លាប់មានពីមុនមកនេះគឺជាសក្ខីភាពនៃការគាំទ្រដ៏ខ្លាំងក្លារបស់ប្រជាជនខ្មែរចំពោះវិស័យកីឡាជាពិសេសគឺកីឡាបាលទាត់តែម្តង។ ងាកមើលលើទីលានបៃតងឯណេះវិញឃើញថាក្រុមជម្រើសជាតិកម្ពុជាមិនអាចស៊ុតបញ្ចូលសំណាញ់ទីរបស់គូបដិបក្ខទៅតាមការចង់បានរបស់អ្នកគាំទ្រនោះឡើយ។ ផ្ទុយទៅវិញកីឡាករសឹង្ហបុរី Mohammad Khairul បាន​រក​គ្រាប់​បាល់​ទីមួយឲ្យ​សិង្ហបុរី នៅ​នាទី​ទី​១០​ ហើយ​ខ្សែ​បម្រើ​ប្រយុទ្ធ Muhammad Safuwan ​រកបាន​គ្រាប់​បាល់​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​ក្នុង​នាទី​ទី​២១ និង​នាទីទី​៣៤ ដើម្បី​បញ្ចប់​ការ​ប្រកួត​តង់​ទី​១ ជាមួយនឹងលទ្ធផល ៣-០។ សម្រាប់​ការ​ប្រកួត​តង់​ទី​២ វិញខ្សែ​ប្រយុទ្ធសឹង្ហបុរី Fazhaul Nawas បាន​ស៊ុត​ចូលមួយ​គ្រាប់​ទៀតនៅ​នាទី​ទី​៥៥ ដើម្បី​បញ្ចប់​ការ​ប្រកួត​ក្នុង​លទ្ធ​ផល ៤-០ តែម្តង។ យ៉ាងណាក៏ដោយក្រុមអ្នកគាំទ្រកម្ពុជាដែលបានត្រឹមនាំយកភាពសោកស្តាយត្រលប់ទៅផ្ទះវិញនោះ មិនបានបោះបង់សមានចិត្តរបស់គេទៅតាមលទ្ធផលប្រកួតនោះទេ ហើយពួកគេភាគច្រើននៅតែរំពឹងថាក្រុមកីឡាករកម្ពុជានឺងឈានដល់ចំណុចដ៏ប្រសើរមួយតាមដែលពួកគេរំពឹងទុកជាក់ជាមិនខាន។ សូមបញ្ជាក់ថា សម្រាប់ការប្រកួតជម្រុះតាមពូលនីមួយៗយើងឃើញថាក្នុងពូល A ម៉ាឡេស៊ី ១-១ ​ទីម័រខាងកើត ​អារ៉ាប៊ីសាអ៊ូឌីត ៣-២ ប៉ាឡេស្ទីន B បង់ក្លាដេស ១-៣ កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន ១-៣ ហ្សកដានី C ហុងកុង ៧-០ ប៊ូតាន់ ម៉ាល់ឌីវ ០-១ កាតារ D ហ្គាម ១-០ ទួរមេនីស្ថាន ឥណ្ឌា ១-២ អូម៉ង់ Eកម្ពុជា ០-៤ សិង្ហបុរី ​អាហ្វហ្គានីស្ថាន ០-៦ ស៊ីរី G ឡាវ ២-២ ​មីយ៉ាន់ម៉ា លីបង់ ០-១ គុយវ៉ែត H ហ្វីលីពីន ២-១ បារ៉ែន យេមែន ០-១ កូរ៉េខាងជើង៕

^A29354705A25E9D1B625DA04D54A183E488A5D9E20B82AB031^pimgpsh_fullsize_distr

^F8A41E7463B2E583E687DF1C66D44974F01005005D5B0B157D^pimgpsh_fullsize_distr

មតិយោបល់

Sponsor

អត្ថបទថ្មីៗ