វីដេអូ Highlight នៃការប្រកួត AFC Champions League សប្តាហ៍ទី៤

កាលប្រកួតពានរង្វាន់ AFC Champions League សប្តាហ៍ទី៤ ទើបតែបញ្ចប់ទៅប៉ុន្មានម៉ោងមុននេះ ដោយក្រុមជើងខ្លាំងរបស់ថៃ Buriram United នៅតែមិនទាន់ស្គាល់ពាក្យថាជោគជ័យម្តងណាឡើយ ក្នុងចំណោម៤ប្រកួតរបស់ខ្លួនក្នុងពានរង្វាន់ទ្វីបអាស៊ីមួយនេះ ក្រោយប្រកួតចាញ់ក្រុមភ្ញៀវមកពីប្រទេសជប៉ុន Sanfrecce Hiroshima ក្នុងលទ្ធផល ២ទល់នឹង០។ ចំណែកឯការពារតំណែងជើងឯក Guangzhou Evergrande ក៏បានចាញ់ក្រុមម្ចាស់ផ្ទះជប៉ុនផងដែរ គឺក្រុម Urawa Red Diamonds ដោយលទ្ធផល ១ទល់នឹង០។ ពីរគូផ្សេងទៀតគឺក្រុមខ្លាំងរបស់កូរ៉េ FC Seoul តាមត្រឹមស្មើ ០ទល់នឹង០ ជាមួយក្រុម Shandong Luneng របស់ចិន និង ក្រុម Sydney FC របស់អូស្ត្រាលី បានយកឈ្នះលើក្រុមភ្ញៀវកូរ៉េ Pohang Steelers ១ទល់នឹង០។
សូមទស្សនាវីដេអូ Highlight ខាងក្រោមនេះ៖

Buriram United 0-2 Sanfrecce Hiroshima

 

Urawa Red Diamonds 1-0 Guangzhou Evergrande

 

FC Seoul 0-0 Shandong Luneng

 

Sydney FC 1-0 Pohang Steelers

 

អត្ថបទ៖ គឹមហុក

មតិយោបល់

Sponsor

អត្ថបទថ្មីៗ