បីថ្ងៃ FFCលក់សំបុត្រអស់ប្រមាណ២៥០០០សំបុត្រ!

សម្រាប់ការប្រកួតពានរង្វាន់ពិភពលោក(World Cup 2018) នៅឯប្រទេសរុស្សីជាម្ចាស់ផ្ទះនោះ សម្រាប់តំបន់នីមួួយៗក៏កំពុងតែធ្វើការប្រកួតជម្រុះ ដើម្បីមានកៅអីទៅចូលរួមប្រកួតនាប្រទេសរុស្សីនៅឆ្នាំ២០១៨។ យ៉ាងណាមិញ នៅតំបន់អាស៊ីក៏កំពុងតែសស្រាក់សស្រាំធ្វើការប្រកួតក្នុងវគ្គបឋមនៃតំបន់អាស៊ី ជុំទី២ ជើងទី១នេះផងដែរ។ ជាក់ស្តែងថ្ងៃនេះ វេលាម៉ោង៦:៣០​នាទី ល្ងាច ជាជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា នឹងក្រុមជម្រើសជាតិសឹង្ហបុរី ក្រោយពីឈុតយុវជនក្រោមអាយុ២៣ឆ្នាំរបស់សឹង្ហបុរី បានបំបាក់ឈុតយុវជនក្រោមអាយុ២៣ឆ្នាំរបស់កម្ពុជា ក្នុងការប្រកួតស៊ីហ្គេមលើកទី២៨ នៅឯប្រទេសសឹង្ហបុរី ៣ទល់នឹង១។ ដោយឡែក គិតត្រឹមតែរយៈពេលបីថ្ងៃ ពោលចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឱ្យដឹងថា ខ្លួនបានលក់សំបុត្រអស់ប្រមាណ២៥០០០សំបុត្រ ហើយសម្រាប់ការប្រកួតពានរង្វាន់ពិភពលោក ឆ្នាំ២០១៨ វគ្គបឋមនៃតំបន់អាស៊ី ជុំទី២ ជើងទី១នេះ៕
11098285_1625168071054028_2339983235318012017_n
រូបភាព៖ FFC
កុំភ្លេច! ជួបគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិកល្ងាចនេះទាំងអស់គ្នា ដើម្បីលើកទឹកចិត្តក្រុមជម្រើសជាតិកម្ពុជា។ តែកុំភ្លេចយកទង់ជាតិកម្ពុជាទៅជាមួយផង!

មតិយោបល់

Sponsor

អត្ថបទថ្មីៗ