នៅសល់ជាង ១ ម៉ោងទៀត ក្លឹបវេស្ទើន នឹងបើកកីឡដ្ឋានរបស់ខ្លួនទទួលភ្ញៀវ ក្លឹបភ្នំពេញក្រោន

ក្លឹបវេស្ទើន នឹងបើកកីឡដ្ឋាន វេស្ទើនរបស់ខ្លួនដើម្បីទទួលភ្ញៀវ ក្លឹបភ្នំពេញក្រោននៅថ្ងៃអាទិត្យនេះ ក្នុងការប្រកួតលីកកំពូលកម្ពុជា ឬ មិត្តហ្វូនខេមបូឌានលីក ២០១៦ សប្តាហ៍ទី៤ ក្រោយសម្រាកជិតមួយខែ។ ការប្រកួតនេះអាចនិយាយបានថាជាការប្រកួតដ៏សំខាន់មួយសម្រាប់ក្លឹបទាំងពីរដោយទាំងក្លឹបវេស្ទើន និង ក្លឹបភ្នំពេញក្រោនសុទ្ធតែត្រូវការ ៣ ពិន្ទុនៅសប្តាហ៍នេះ។ កុំភ្លេចចូលរួមទស្សនា និងគាំទ្រដល់ក្លឹបទាំងពីរទាំងអស់គ្នា។​ គួរបញ្ជាក់ផងដែរការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៣:៣០ រសៀល ថ្ងៃអាទិត្យ ទី៣ មេសារ។ មួយគូរទៀតគឹរវាងក្លឹបអគ្គស្នងការដ្ឋាននគបាលជាតិ ជាមួយក្លឹបអាស៊ីអឺរ៉ុប នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦ ល្ងាច។ ​គួរបញ្ជាក់ផងដែរថា៖ ការប្រកួតរវាងក្លឹបវេស្ទើន ជាមួយនឹងក្លឹបភ្នំពេញក្រោននេះជាការដឹកនាំចុងក្រោយរបស់លោកគ្រូ ប៉ែន ផាត មុននឹងលោកគ្រូត្រលប់ទៅប្រទេស បារាំង។

12593922_10153416054490264_4320759747833747497_o

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ