ក្លឹប បឹងកេតអង្គរ ឬ ក្លឹប ក្រសួងការពារជាតិ យកបាន ៣ ពិន្ទុល្ងាចនេះ

នៅថ្ងៃសៅរ៍ទី២ ខែមេសា នេះក្លឹប បឹងកេតអង្គរ នឹងត្រូវជួបប្រកួតជាមួយ ក្លឹប ក្រសួងការពារជាតិ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦ ល្ងាច។ ការប្រកួតនេះជាកាប្រកួតធំប្រចាំសប្តាហ៍ទី ៤ នេះដោយក្លឹបទាំងពីរសុទ្ធតែមិនទាន់ចាញ់ក្រោយ ៣ ប្រកួត ដូចនេះការប្រកួតនេះប្រាកដជាកាប្រកួតមួយដែលលោកអ្នកមិនអាចរំលងបានឡើយ។ សុំកុំភ្លេចអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ ហើយចាំមើលតើក្លឹបណានឹងយកបាន ៣ ពិន្ទុនៅថ្ងៃនេះ។ ក្រៅពីនេះនៅវេលាម៉ោង ៣:៣០ នាទីរសៀលនៅពហុកីឡដ្ឋានជាតិ ក៏មានការប្រកួតមយយគូរទៀងគឺរវាងក្លឹប ស៊ីម៉ាក់ នឹងត្រូវជួបប្រកួតជាមួយក្លឹបខេមបូឌានថៃហ្គ័រផងដែរ។

BK vs Army Week4

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹប បឹងកេតអង្គរ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ