កីឡាករ Lewandowski អាចនឹងចុះកុងត្រាថ្មីជាមួយក្លឹប Bayern Munich រហូតដល់ឆ្នាំ ២០២១

កីឡាករ Robert Lewandowski អាចនឹងចុះកុងត្រាថ្មីជាមួយក្លឹប Bayern Munich រហូតដល់ឆ្នាំ ២០២១ នេះបើតាមសារពត៌មានរបស់ប្រទេស អាសល្លឺម៉ង់។

កីឡាករ Lewandowski វ័យ 27 ចូលរួមជាមួយក្លឹប Bayern ដោយគ្មានតម្លៃខ្លួនពីក្លឹប Borussia Dortmund នៅឆ្នាំ ២០១៤ នៅពេលកីឡាកររូបនេះចុះកុងត្រាជាមួយ Bavarians រហូតដល់ឆ្នាំ ២០១៩។ កីឡាករសញ្ជាតិ ប៉ូឡូញរូបនេះរកបាន ៣៦ គ្រាប់ក្នុង ៣៨ ប្រកួតព្រមទាំងបានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្រុមជម្រើសជាតិ ជួយឲ្យក្រុមជម្រើសជាតិបានទៅលេង Euro 2016 ផងដែរ។

កាលពីពេលថ្មីៗនេះកីឡាករ Robert Lewandowski ត្រូវបានសារពត៌មានក្នុងស្រុកនិយាយថា កីឡាកររូបនេះអាចនឹងចុះកុងត្រាជាមួយក្លឹប Bayern រហូតដល់ឆ្នាំ ២០២១ ដូចកីឡាករ David Alaba, Javi Martinez, Thomas Muller និង Jerome Boateng ផងដែរ។

download

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ ESPN News

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ