​អតីតកីឡាករក្លឹប MAN UNITED កីឡាករ ASHLEY WESTWOOD អាចនឹងក្លាយជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិសឹង្ហបុរី

អ្នកចាត់ការទូទៅសញ្ជាតិ អង់គ្លេស អាចជាបេក្ខភាពជំនួសដំណែងលោក Bernd Stange ដែលទើបតែលាលែងពីក្រុមជម្រើសជាតិសឹង្ហបុរី។ លោក Westwood ដែលជាអតីតកីឡាកររបស់ក្លឹប Manchester United គឺជាបេក្ខភាពដែលសាកសមបំផុតជាមួយនឹងបទពិសោធន៍ក្នុងការដឹកនាំក្រុមនៅអាស៊ាន បន្ទាប់ពីបានដឹកនាំក្រុម Bengaluru ឈ្នះជើងឯកនៅប្រទេស ឥណ្ឌា។

លោក Westwood បដិសេធមិនព្រមឆ្លើយនឹងសំណួរទាក់ទងនឹងបញ្ហានេះ តែបើយោងតាមសារពត៌មានក្នុងស្រុកបាននិយាយថា លោកកំពុងតែពិភាក្សាកុងត្រាថ្មីជាមួយក្រុម Bengaluru។ អ្នកចាត់ការទូទៅសញ្ជាតិ អង់គ្លេសរូបនេះក៏ត្រូវបានសារពត៌មានផ្សេងទៀតនិយាយថាមានការចាប់អារម្មណ៍ឲ្យរូបលោកចូលធ្វើជាគ្រូបង្គោលជម្រើសជាតិ ឥណ្ឌាក្រោយការដឹកនាំរបស់លោក Stephen Constantine ក្នុងការប្រកួតជម្រុះ World Cup ទទួលបានលទ្ធផលមិនល្អ។

ashley-westwood-bengaluru-fc_h9h8k5gcewsb160dk49gygnr3

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Channel Asia

មតិយោបល់

Sponsor

អត្ថបទថ្មីៗ