ខ្សែប្រយុទ្ធ Mario Gotze ត្រៀមចូលរួមជាមួយក្លឹបហង្សក្រហម Liverpool នៅរដូវកាលក្រោយ

ខ្សែប្រយុទ្ធ Mario Gotze ត្រូវបានសារពត៌មានមួយចំនួនថាកីឡាកររូបនេះគឺជាកីឡាករមួយរូបក្នុងចំណោមកីឡាករផ្សេងទៀតដែលលោក Jurgen Klopp ចង់នាំយកមកក្លឹប Liverpool នៅរដូវកាលក្រោយ។ កាលពីពេលថ្មីៗនេះ សាពត៌មាន The Times បាននិយាយថា៖ កីឡាករ Mario Gotze បានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីក្លឹប Bayern Munich និងចុះកុងត្រាជាមួយក្លឹបហង្សក្រហម Liverpool នៅរដូវក្តៅខាងមុខនេះ។ សារពត៌មានដដែលនេះបាននិយាយថា៖ “កីឡាករវ័យ 23 ឆ្នាំរូបនេះបានសម្រេចចិត្តចូលលេងជាមួយក្លឹបហង្សក្រហម Liverpool ហើយក្លឹបហង្សក្រហម Liverpool រំពឹងថានឹងចុះកុងត្រាជាមួយកីឡាកររូបនេះក្នុងតំលៃ 20 លានផោននៅរយៈពេលខាងមុខ។” កីឡារូបនេះក៏មានការចំណាប់អារម្មណ៍ពីក្លឹប Arsenal និងក្លឹប Juventus តែកីឡាកររូបនេះចាប់អារម្មណ៍នឹងក្លឹប Liverpool។

gotze2

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ metro.co.uk

មតិយោបល់

Sponsor

អត្ថបទថ្មីៗ