កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ២០១៦

ព្រះរាជាណាចក្រកម្ពុជានឹង​ក្លាយជា​ម្ចាស់​ផ្ទះនៃ​ការ​ប្រកួត​កីឡាចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍ដែលនឹងប្រព្រឹត្តទៅនៅ​រាជធានី​ភ្នំពេញចាប់​ពីថ្ងៃទី១៤ ដល់​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះខណៈ​ដែលព្រឹត្តិការណ៍​នេះអាចនឹងមាន​ប្រទេស​យ៉ាង​តិចចំនួន ៧ ចូលរួម​។ ​

សូមបញ្ជាក់ផងដែរថា កាលពីឆ្នំា២០១៥កន្លងទៅ ក្រុមកីឡាករ-កីឡាការិនីកម្ពុជាបាននាំយកនូវមេដាយចំនួន៥គ្រឿងវិលត្រលប់មកស្រុកកំណើតវិញបន្ទាប់ពីពួកគេបានធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍ប្រកួតនេះនៅឯប្រទេសសឹង្ហបុរីដោយក្នុងនោះដែរ កីឡាករ ឌន សៅ ទទួលបានមេដាយមាស រីឯកីឡាករ ងួន មករា, ជន់ ធួន, ឆាំ ពិសិន និងកីឡាការិនី ឌន ស្រីម៉ៅ ទទួលបានមេដាយសំរឹទ្ធម្នាក់មួយគ្រឿងផងដែរ៕

4545322

មតិយោបល់

Sponsor

អត្ថបទថ្មីៗ