កម្មវិធីប្រណាំង​ម៉ូតូ Kara Cup Race 2016 ទទួលបានការគាំទ្រកាន់តែខ្លាំង

ការ​ប្រកួត​ប្រណាំង​ម៉ូតូ Kara Cup Race 2016 ​ដែលទើបតែបានបញ្ចប់កាលពីល្ងាចម្សិលមិញនេះបានទទួលការគាំទ្រ និងមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។ កីឡាករ-កីឡាការិនីចំនួន៤៩រូបបានចំណាយរយៈពេល២ថ្ងៃដើម្បីបង្ហាញនូវសមត្ថភាព និងជំនាញនៃការប្រណាំងម៉ូតូលើផ្ទៃរាបរបស់ខ្លួនក្រោមសម្រែកហ៊ោកញ្ជ្រៀវរបស់ទស្សនិកជនដែលបានឈរប្រជ្រៀតគ្នានៅសងខាងផ្លូវខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ។ សូមបញ្ជាក់ថា ការ​ប្រកួត​ប្រណាំង​ម៉ូតូ Kara Cup Race 2016 ​នេះត្រូវបានបែងចែកជា​៤​វិញ្ញាសា  រួម​មាន​ម៉ូតូ​កែច្នៃដែលមាន​កម្លាំង​ម៉ាស៊ីន​ក្រោម​១៣៥​សេ​សេ ម៉ូតូ​អំប៊្រីយ៉ា ១២៥​ ទៅ​១៣៥​សេ​សេ ម៉ូតូ​ចង្កឹះ​លេខ ១១០​ សេ​សេ​ទៅ​ ១២៥​សេ​សេ និង​​ប្រភេទ​ម៉ូតូ​អូ​តូ ​១១០​ សេ​សេ​ ដល់​១១៥​ សេ​សេ។ ចំពោះ​ជ័យលាភី​វិញចំណាត់ថ្នាក់​លេខ​១​ទទួល​បាន​ពាន​១​ និង​ប្រាក់​រង្វាន់​៣០០​ដុល្លារ​​ លេខ​២​​ទទួល​បាន​២០០​ដុល្លារ​ ខណៈដែល​លេខ​៣​​ទទួល​បាន​ទឹកប្រាក់១០០​ដុល្លារផងដែរ។ ក្នុងការប្រកួតនេះដែរ ក៏មានការសម្តែងបច្ចេកទេសជិះម៉ូតូលើផ្ទៃរាប (Stun Show) និងការបង្ហាញរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿងផងដែរ៕

_MG_0303newnew

_MG_0328new

_MG_0382

_MG_0442new

IMG_0284

អត្ថបទ និងរូបភាព៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ