លោកគ្រូ Lee Tae Hoon បកស្រាយឆ្លើយតបទៅអ្នកស្តីបន្ទោស និងរឿងកីឡាករ ចាន់ វឌ្ឍនាកា

​លោក Lee Tae Hoon ​​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នកគាំទ្រ​បាល់ទាត់​នៅ​កម្ពុជា​មួយ​ចំនួន ដែល​ចង់​ឲ្យ​រូប​លោក​ចាក​ចេញ​ពី​តំណែង​ក្រោយត្រលប់មកពីប្រកួតនៅប្រទេស​ អូម៉ង់ វិញ​ថា ​អ្នកដែល​ស្ដី​បន្ទោស​ឲ្រូបយ​លោក​ ​គឺ​ជា​មនុស្ស​ដែល​កំពុង​ស្រលាញ់​បាល់ទាត់​ខ្លាំង។

​លោកគ្រូ សញ្ជាតិ​កូរ៉េខាងត្បូង​រូប​នេះ​បាន​ឲ្យ​បន្ត​ថា៖ “​ជា​ធម្មតាទេ​​ប្រសិនបើលទ្ធផលនៃការប្រកួត​មិន​ល្អនោះ​អ្នក​គាំទ្រ​​​តែង​តែ​​​ស្ដី​បន្ទោស​ទៅកាន់​គ្រូ​បង្វឹក។ ប៉ុន្តែ​ខ្ញុំគិតថា​ពេល​នេះ​ប្រជា​ជន​កម្ពុជា​កំពុង​មាន​ចិត្ត​ស្រលាញ់​វិស័យ​បាល់ទាត់​យ៉ាង​ខ្លាំង​ ហេតុ​នេះ​បាន​ជា​ពួក​គេ​​​​ព្យាយាម​បញ្ចេញ​មតិយោបល់។” លោកគ្រូក៏បាន​បន្តទៀត​ថា​៖  “​ការ​ប្រកួត​ជា​មួយ​ប្រទេសស៊ីរី ​​​ជើង​ទី២​ នេះ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ធ្វើ​មិន​បាន​ល្អ​​ ដូច​ជា​ការ​ត្រៀម​ខ្លួន និង​មាន​ពេល​វេលា​តិច​តួច​ពេក​ក្នុង​ការ​ហ្វឹកហាត់​ជា​មួយ​ទីលាន​នៅ​អូម៉ង់។”

ពាក់ពព័ទ្ធនឹងរឿងកីឡាករឆ្នើម ចាន់ វឌ្ឍនាកាវិញ លោកបង្វឹកជម្រើសជាតិក្រុមបាល់ទាត់កម្ពុជាលោក Lee Tae Hoon ក៏បាន​អះ​អាង​ថា៖ “គ្មាន​ការ​កាត់​ឈ្មោះ កី​ឡា​ករក្លឹប​បឹង​កេត​អង្គរ ចាន់ វឌ្ឍនាកា ចេញ​ពី​បញ្ជី​ឈ្មោះ​ជម្រើស​ជាតិនោះ​ទេ មាន​តែ​ទិញ​សំបុត្រ​យន្ដ​ហោះ​ឲ្យគេប៉ុណ្ណោះ សម្រាប់​ទៅ​ប្រកួត​ជើង​ចុងក្រោយ​ជាមួយ​ប្រទេស​ស៊ីរី កាលពីថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ ។” ការបកស្រាយនេះ គឺដោយសារមានអ្នកគាំទ្រមួយចំនួន បានលើកឡើងថា ការអនុវត្តមានរបស់កីឡាករ ចាន់ វឌ្ឍនាកា មកពីគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ កាត់ឈ្មោះគេចេញពីក្រុមជម្រើសជាតិ ទើបធ្វើឲ្យកីឡាករមានស្រុកកំណើតនៅខេត្តកំពតរូបនេះ មិនមានឱកាសបញ្ចេញសមត្ថភាពដូច្នេះ ។

ទោះបីជាយ៉ាងណាលោក Lee Tae Hoon នៅតែបង្ហាញថា លោកមិនចង់និយាយច្រើនពីរឿង វឌ្ឍនាកា នោះទេ ព្រោះលោកជាគ្រូបង្វឹក ហើយក៏ជាជនជាតិក្រៅទៀត ។ ហេតុនេះហើយលោក មិនអាចផ្លាស់ប្ដូរវប្បធម៌ ឬទម្លាប់ជនកម្ពុជាបាននោះទេ ប៉ុន្ដែលោក​បានប្ដេជ្ញាថា លោកនឹងព្យាយាមកែតម្រូវនូវទម្លាក់អាក្រក់ខ្លះៗរបស់កីឡាករកម្ពុជា ដើម្បីជំរុញឲ្យពួកគេឲ្យក្លាយជាកីឡាករអាជីព និងមានឱកាសទៅលេងលើឆាកអន្ដរជាតិបាន ។

1425226514

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ