កីឡាករ Shane Booysen នឹងធ្វើដំណើរទៅពិនិត្យរបួសនៅប្រទេស អាហ្វិកខាងត្បូងដែលជាប្រទេសកំណើត

កីឡាករ Shane Booysen នឹងធ្វើដំណើរទៅប្រទេស អាហ្វិកខាងត្បូង ដែលជាប្រទេសកំណើតនៅថ្ងៃទី២៦ មិនា នេះដើម្បីពិនិត្យមើលរបួសជង្គង់ដែលកីឡាកររូបនេះទទួលរងក្នុងការប្រកួតជាមួយក្រុម ប៉ូសលីស មួយខែមុន។ ការពិ​និត្យនៅទីនេះ គឺមិនច្បាស់ក្រោយធ្វើការពិនិត្យជាច្រើនដង ដូចនេះហើយទើបកីឡាកររូបនេះសម្រេចចិត្តត្រលប់ទៅពិនិត្យរបួសនៅប្រទេស អាហ្វិកខាងត្បូងដែលជាប្រទេសកំណើត។ រីឯរយៈពេលដែលស្នាក់នៅទីនោះគឺមិនទាន់ច្បាស់នៅឡើងទេដោយសារតែកីឡាកររូបនេះត្រូវឆ្លងកាត់ការពិនិត្យសិនទើបដឹងថាត្រូវព្យាបាលតាមវិធីណា និងចំណាយពេលប៉ុន្មាន។

Shane Booysen1

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ