កម្ពុជាទទួលបានមេដាយ១២ហើយនៅក្នុងព្រឹត្តិការណ៍ 12th Goodwill Mekong Game

គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ យើងឃើញថា ក្រុមអត្តពលិកកម្ពុជាដែលកំពុងតែមានវត្តមានចូលរួមក្នុងការប្រកួតកីឡាជាច្រើនប្រភេទក្នុងព្រឹត្តិការណ៍ 12th Goodwill Mekong Game ដែលបានប្រព្រឹត្តទៅនៅទីក្រុងឈៀងរ៉ៃប្រទេសថៃបានទទួលលទ្ធផលយ៉ាងល្អដោយរកបានមេដាយចំនួន ១២ (មាស៧ ប្រាក់៣ និងសំរឹទ្ធ២) ពីការប្រកួតនេះ។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃនេះ ក្រុមកីឡាករវាយសី វាយកូនឃ្លីលើតុ (ប៉េងប៉ុង) និងក្រុមបាល់ទាត់ U19 ដណ្តើមមេដាយមាសចំនួន៥ទៀត ខណៈដែលកាលពីម្សិលមិញក្រុមអត្តពលិកវាយកូនឃ្លីលើតុជាក្រុម និងប៉េតង់វាយគូចម្រុះក៏ទទួលបានមេដាយមាស ២ ផងដែរនោះ។

 

​នៅ​ថ្ងៃនេះដែរ ក្រុមបាល់​ទាត់​​ជម្រើស​ជាតិ U19  បាន​យកឈ្នះលើ​ក្រុម U19​ របស់ឡាវ ក្នុង​លទ្ធផល ៥-១ បន្ទាប់ពីបានឈ្នះ​ក្រុម U19 មីយ៉ាន់ម៉ា ៧-០ កាល​ពី​ម្សិល​មិញ និងបន្ទាប់ពីបានត្រឹម​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ​U19 ក្នុងលទ្ធផល ៣-៣ កាល​ពី​ថ្ងៃ​អង្គារ រួចមក។

ជាមួយគ្នានេះដែរ​ក្រុម​កីឡាការិនីវាយសីជា​គូ​នារីកម្ពុជា​បាន​ឈ្នះ​មេដាយ​ប្រាក់ រីឯក្រុម​ស៊ី​ប៉ាក់​តាក្រ​កម្ពុជា​ផ្នែក​បុរសបាន​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម យើងខ្ញុំនឹងជម្រាបជូនជាបន្តបន្ទាប់ទៀត។

934718_823814441079203_1782657072361582837_n

1005498_824605377666776_3490430487806094126_n

10313297_799347920169426_6979831543521480518_n

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ