កីឡាករ Kaung Satt Naing របស់ក្លឹប Yangon United បានចូលរួមជាមួយក្លឹប Samut Sakhon FC

កីឡាករខ្សែប្រយុទ្ធ សញ្ជាតិ មីយ៉ាន់ម៉ា កីឡាករ Kaung Satt Naing របស់ក្លឹប Yangon United បានចូលរួមជាមួយក្លឹប Samut Sakhon FC នៅលីកទី២ ក្នុងកុងត្រាខ្ចីជើង ៧ ខែ។
កីឡាករ Kaung Satt Naing វ័យ ២៣ ឆ្នាំអាចលេងបានទាំង ស្លាប និង ខ្សែប្រយុទ្ធ លេងឲ្យក្រុមជម្រើសជាតិ មីយ៉ាន់ម៉ាអាយុក្រោម ២៣ ឆ្នាំ កាលពីប្រកួត  SEA Games 2015 នៅប្រទេស សឹង្ហបុរី និងទទួលបានមេដាយប្រាក់ នៅក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយប្រទេស ថៃ។ កីឡាកររូបនេះរកបានមួយគ្រាប់ក្នុងជំនួបជាមួយប្រទេស កម្ពុជាក្នុងការប្រកួតក្នុងពូលដោយលទ្ធផលចុងក្រោយគឺ ៣-៣។

12495072_1567242613567367_5613313248000241680_n

12417769_1567242550234040_7805331501604721137_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

Sponsor

អត្ថបទថ្មីៗ